ផ្ទះនៅសង្កាត់ផ្សារថ្មីទី៣មួយខ្នងឆ្លងចរន្តអគ្គិសនី ឆេះទាំងព្រឹកតែសំណាងបានរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ទាន់ពេល

0
477

ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីគេឃើញផ្សែងហុយសន្ធប់ចេញពីផ្ទះមួយកន្លែងបង្កជាអណ្តាតភ្លើងឆាបឆេះត្រូវបានរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងទាន់ពេលទើបមិនរាលដាលដល់ផ្ទះអ្នកជិតខាង ដែលហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង០៦ និង៥០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ចំណុចផ្ទះលេខ១១៦អឺ២ហ្សិត ផ្លូវ៥៣ ភូមិ០៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមូលហេតុ (ឆ្លងចរន្តអគ្គិសនី )បណ្តាលឲ្យខូចខាតសំភារៈក្នុងផ្ទះបន្តិចបន្តួចប៉ុណ្ណោះនិងមិនមានអ្នករបួសគ្រោះថ្នាក់នោះទេ។ រថយន្តមកជួយអន្តរាគមន៍មានរថយន្តការិយាល័យនគរបាល អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹក ស្មើរនឹង៨ម៉ែត្រគូប។ និងពន្លត់ចប់នៅម៉ោង៧ និង២០នាទី ថ្ងៃខែឆ្នាំដដែល៕

Facebook Comments
Loading...