តារាចម្រៀងផលិតកម្មថោនម្នាក់រំភើប​ខ្លាំងដែល​កាត​វ៉ាក់សាំង​កូវីដ១៩របស់កម្ពុជា គេ​ទទួលស្គាល់ ដោយ​សាធារណៈ​នៅ​ប្រទេស​បារាំង

0
217

ភ្នំពេញ ៖ នៅលើ​បណ្តាញ​សង្គមនៅ​ថ្ងៃទី​២៩ ខែ​ធ្នួ ឆ្នំា២០២១នេះ លោកករុណា ពេជ្រ តារាចម្រៀងប្រចាំ​ផលិតកម្ម​ថោ​ន បានសរសេរថាៈខណៈពេល​នេះ នៅ​ប្រទេស​បារាំង ក៏​ដូចប្រទេស​កម្ពុជា​ដែរស្ទើរ​គ្រប់​ហាង​ធំៗ​មួយចំនួននិង​តំបន់​សំខាន់ៗ​ជាច្រើនតម្រូវអោយមាន​ការចាក់​វ៉ាក់សាំង រួចរាល់បាន​អោយចូល ប៉ុន្តែ​ជាក់ស្តែងលោ​ក​​កំពុង ស្នាក់នៅ ប្រទេស​បារាំងគឺ​លោក​ព្យាយាម​ដក​ប្រើ​កាតវ៉ាក់សាំង​របស់ លោក​ផ្ទាល់ដែល​ចេញ​បញ្ជាក់​ពី​កម្ពុជា បង្ហាញ​គេគឺ​គេ​ទទួលស្គាល់ ដោយ​សាធារណៈ …​។

តារាចម្រៀង​រូបនេះ ក៏បាន​សូម​អរគុណប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានព្យាយាម យ៉ាង​សស្រាក់សស្រាំគ្រប់​មធ្យោបាយ ក្នុង​ការនាំ​វ៉ាក់សាំងមកចាក់​ជូន ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​វ័យហើយ​មាន​ចេញ​ជា​កាត មួយ​ច្បាស់លាស់សម្រាប់ ប្រជាពលរដ្ឋ​កម្ពុជា ងាយស្រួលនិង​បាន​ចាកចេញ ទៅ​ក្រៅប្រទេស​។ដូច​នៅពេលនេះ លោក​ត្រូវ​ជិះ​រថភ្លើងល្បឿន​លឿន ពី​ទីក្រុង​ប៉ារីសមក​ផ្ទះ​មីង​នៅ Nancy គឺ​មុន​ចូល​រថភ្លើងសន្តិសុខ​គេ​ត្រូវ​ត្រួតពិនិត្យ​កូដឬ​កាត​វ៉ាក់សាំង តាម​ជនជាតិ​នីមួយៗយ៉ាង​តឹងរឹង ជាទីបំផុត បើ​អត់​មាន ឬអត់​ទាន់​បាន​ចាក់​វ៉ាក់សាំង ទេគឺ​គេ​មិន​តម្រូវអោយ​ឡើង​ជិះរថភ្លើង​ល្បឿន​លឿន​នេះជាដាច់ខាត​….​។​

តារាចម្រៀង​រូបនេះបាន​លើកឡើងទៀតថាៈខ្ញុំ​ពិតជា​រំភើប​ណាស់ដែល​កាត​វ៉ាក់សាំង​កម្ពុជា មាន​សិទ្ធិនិង​សុពលភាព​ប្រើប្រាស់​បានទូទៅ​នៅ​ប្រទេស​បារាំង…។​“​ខ្ញុំបាទ​សូម​អរគុណប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាដែល​បាន​ព្យាយាម យ៉ាង​សស្រាក់សស្រាំគ្រប់​មធ្យោបាយ ក្នុង​ការនាំ​វ៉ាក់សាំងមកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​វ័យហើយ​មាន​ចេញ​ជា កាត​មួយ​ច្បាស់លាស់សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ងាយស្រួលនិង​បាន​ចាក​ចេញទៅ​ក្រៅប្រទេស…​ដូច​ជាក់ស្តែង នាពេលនេះខ្ញុំ​កំពុងស្នាក់នៅ ប្រទេស បារាំង​…(​ឆ្លៀត​ពេលនេះ ខ្ញុំ​សូមបញ្ជាក់​បងប្អូន​ថាប្រទេស​បារាំង ឆ្លង​ឆ្នាំ​សកល ២០២២ឆ្នាំនេះ អត់​សូវ សប្បាយ​ទេហើយ​បើ​និយាយ ពី​សិទ្ធិសេរីភាពគឹ​មិន​ដូច​ប្រទេស​កម្ពុជា​យើងនាពេលនេះ​ទេ ព្រោះកូ​វីតកំពុង​ផ្ទុះ​សារជាថ្មី ..)៕

Facebook Comments
Loading...