អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជួបប្តីប្រពន្ធ ក្រីក្រពីរនាក់តាមផ្លូវបានផ្តាំរឿង១ ដល់អ្នកមានលុយ ចាយហូរហៀរ

0
531

ខណៈកំពុងធ្វើដំណើរឆ្លងកាត់តំបន់ជនបទមួយកន្លែង កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានជួបដោយចៃដន្យប្តីប្រពន្ធ ពីរនាក់កំពុងអង្គុយនៅចិញ្ចើមផ្លូវ ដោយមានធុង ស្ពេតត្រូលដាក់ខ្យងពេញ និងមានព្រលឹតមួយបាច់ ត្រកួនមួយបាច់ផង ក្នុងកាយវិការ ហេវហត់អស់កម្លាំងយ៉ាងខ្លាំង។

ដោយឃើញបែបនេះឈប់រថយន្តជជែកសាកសួរជាមួយប្តីប្រពន្ធទាំងពីរនាក់នោះ ហើយបើតាមការឲ្យដឹងរបស់ អ្នកឧកញ៉ា ប្តីប្រពន្ធទាំងពីរនាក់នេះ ទើបចុះមកពីលើភ្នំមករាវខ្យង យកទៅហូប។ ដោយអស់កម្លាំងខ្លាំងពេកទើបនាំគ្នាអង្គុយយកកម្លាំងបន្តិច និងអាលបន្តដំណើរទៅទៀត។

ដោយឃើញពីទិដ្ឋភាពជីវិត របស់ប្រជាពលរដ្ឋក្រីក្រ នៅទីជនបទ អ្នកឧកញ៉ា ដែល មហាជនស្គាល់ជាសេដ្ឋី កសិកម្ម ក៏លើកជាសំណូមពរដល់អ្នកមានប្រាក់ ចាយហូរហៀ រទាំងឡាយ សូមកុំមានអំនួតខ្លាំងពេក។ ដោយបង្វែរឲ្យចាប់អារម្មណ៍ពីរឿងប្តី ប្រពន្ធ មួយនេះ អ្នកឧកញ៉ា បានស្នើ អ្នកមានៗជួយសន្សំសំចៃមួយចំណែកទុកយកមកចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍នៅទីជនបទបង្កើតការងារ ឲ្យប្រជាជនធ្វើ ក្នុងន័យជួយកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់ផង៕

Facebook Comments
Loading...