រមណីយដ្ឋានភ្នំរាបមានទីតាំងមិនឆ្ងាយពីភ្នំពេញប៉ុន្មានឡើយ ដែលជា​ទី​លំហែ​កាយ​ដ៏​ល្អសម្រាប់អ្នកទេសចរជិតឆ្ងាយ

0
341

ភ្នំពេញ ៖ ភ្នំរាបជា​រមណីយដ្ឋាន ​កែឆ្នៃបែបធម្មជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ជា​ទី​លំហែ​កាយ​ដ៏​ល្អ​បំផុតសម្រាប់អ្នកទេសចរជិតឆ្ងាយ ដែលមើល​ទៅ​ទាំង​​ទេស​ភាព​ ទាំង​បរិយាកាស​ មាន​សភាព​រស់រវើក​ ស្ថិតក្នុង​សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលមាន​ចម្ងាយ​​២៥ គីឡូម៉ែត្រពីរាជធានីភ្នំភេញ។

នៅភ្នំរាប​ឬប្រាសាទ​វិហារ​សួគ៌ មានប្រាសាទ យ៉ាងស្អាត អាកាសធាតុ​បក់​មក​យ៉ាង​ត្រជាក់ ជា​កន្លែង​លម្ហែ​អារម្មណ៍​មួយ​ដែល​​បាន​ប​ម្រើ​​ដល់ការ​​កំសាន្ត របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ ​ជិត​ឆ្ងាយ​​មកទស្សនា​កម្សាន្ដ​ជាច្រើន​ឆ្នាំមក​​ហើ​យ​ ហើយវាបាន​ផ្តល់ ផល​ពីវិ​ស័​យ​ទេសច​រណ៍មួយនេះ ​​ដល់​ប្រជាពលរដ្ឋនៅ​ក្នុងមូល​ដ្ឋាននេះជាច្រើនផងដែរ។

ចំ​ណែក​ឯតំលៃម្ហូបអាហារសមរម្យ អ្នកលក់មានភាពរុះរាយរាក់ទាក់។ ផ្លូវ​ដែល​គេ​និយម​ធ្វើ​ដំណើរ​ទៅ​កាន់​រម​ណីយដ្ឋាន​​ភ្នំរាប​នេះ គឺ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ តែ​ដល់​ចំណុច​ផ្សារ​ព្រែក​ព្នៅ​ គីឡូម៉ែត្រលេខ​១៣ មាន​​ផ្លូវ​បំបែក​ចូល​ខាង​ឆ្វេង​ដៃ ចម្ងាយ​១២ គីឡូម៉ែត្រតាម​ផ្លូវ​១៥១។ មិនមែន​ជា​រឿង​​ចៃដន្យ​នោះ​ទេ ដែល​ប្រជាជន​សម្រុក​នាំ​គ្នា​ទៅ​លេង​រមណីយដ្ឋាន​​ភ្នំរាប នៅ​រៀងរាល់ថ្ងៃសៅរ៍ ​អាទិ​ត្យ ឫនៅថ្ងៃបុណ្យទានផ្សេងៗ ដោ​យ​​សារតែ​រមណីយដ្ឋាន​នេះ​ ជា​តំបន់​កម្សា​ន្ត​បែប​ធម្មជាតិ​ផង ប្រវត្តិសាស្រ្ត និង​កែ​ច្នៃផង។ ទន្ទឹម​គ្នា​នេះ​ ​ភ្នំរាប​មាន​កន្លែង​អង្គុយ​លេង​ផង និង​មាន​អា​ហា​រ​ញុំា​ជាច្រើន​នៅ​ក្បែរ​ប្រាសាទ​នេះ​ផង​ដែរ ជាពិសេស​ការ​ថត​រឿង​បុរាណ​ខ្មែរ តែងតែមក​ថត​នៅទីនេះ ព្រោះមានប្រាសាទ​វិហារ​សួគ៌ និងទេសភាព​ដែលមាន​ព្រៃ​ប្រឹក្សា​ធម្ម​ជាតិ​ស្រស់​បំព្រង​គួរឲ្យ​ទាក់ទាញ។

អ្នកស្រីណន វណ្ណី ដែលមានតូបលក់ចំណីអាហារនៅ​រមណីយដ្ឋានភ្នំរាបនេះ​បាន​ប្រាប់​កម្ពុជាថ្មីឲ្យដឹងថា អ្នកស្រីមកលក់នៅទីនេះជិត១០ឆ្នាំមកហើយ ចំណូលបាន​មកពី​ការលក់​ចំណីអាហារនិងភេសជ្ជៈ ជារៀងរាល់ថ្ងៃមិនជាច្រើនណាស់ណាទេ តែវាអាច​ឲ្យ​យើងធ្វើការ​ជុំគា្ន​ជាមួយគ្រួសារបាន មិនឲ្យមានសមាជិកគ្រួសារណាម្នាក់ ទៅធ្វើការចំ​ណាកស្រុក​នោះ​ឡើយ​។

​អ្នកលក់រូបនេះបន្តថា របស់របរហូបនៅភ្នំរាបនេះ ជាអាហារ​ស្រុកស្រែ​ដ៏​ មានឱជារស​ប្រចាំ​តំ​បន់​មាន​ដូច​ជា​មាន់​ដុត​ ,​ ក្តាម​បំពង​,​ ក្តាមប្រៃ​,​ កំពឹស​លីង​,​ ខ្យង​ស្ងោរ​ជ្រលក់​នឹង​ទឹកអំបិល​ក្រ​សាំង​​,​ជ្រក់​អង្ក្រង​,​ប្រហុក​ខ្ចប់​ស្លឹក​រមៀត​ដុត​ និងម្ហូប​ខ្មែរ​ជា​ច្រើន​មុខ​​ ព្រមទាំងភេ​ស​ជ្ជៈ​ជាច្រើន​មុខទៀត ​ដែលមាន​តម្លៃ​​​ល្ម​មមិន​ជា​ថ្លៃនោះទេ ដូចគេដូចឯង ដែ​ល​ភ្ញៀវមកលេង​ទីនេះអាច​ទទួលយកបាន។ក្រៅពី​រសជាតិ​អាហារ​ពិសេសៗ​នេះ​អ្នក​ កម្សាន្ត​មិន​ភ្លេច​ភ្លក់​រសជាតិ​ផ្លែ​ឈើ​ក្នុង​តំបន់​មាន​ដូច​ជា​ ត្នោត​,​ ​ចេក​,​ ឪឡឹក​,​ ​ស្វាយ​ថ្មីៗ​ស្រស់​ទើបនឹង​ បេះ​ពី​ដើម​ទាំងទុំនិងខ្ចី។

​អ្នកស្រីបន្តទៀតថា ថ្ងៃដែលលក់ដាច់ជាងគេមានថ្ងៃឈប់សំរាក និងថ្ងៃបុណ្យ​ផ្សេងៗ រីឯថ្ងៃ​ធម្មតា​វិញមានភ្លៀវមួយៗ ជួនថ្ងៃខ្លះអត់មានផង ក៍មានដែរ។​ ភ្ញៀវដែល​មកលេងនៅទីនេះ ភាគ​ច្រើនចូលចិត្តកម្មងមាន់ដុត ឫត្រីអាំងញាំ ព្រោះមាន់នៅ​ទីនេះ​សុទ្ធតែមាន់ស្រែ ដែល​មាន​ឪ​ជា​រស​ឆ្ងាញ់ ចំណែកត្រីវិញជាត្រីធម្មជាតិពិតៗតែម្តង។ ក្នុងការលក់ដូរប្រមាណ​ជិត១០​ឆ្នាំ​មក​នេះ អ្នកស្រីមិនដែលមានចរិក​មិនសមរម្យដាក់​ភ្ញៀវ​ទេ​សចរ នោះឡើយ​ដូចជាការ​គំ​រាម​គំ​ហែង​មិន​ឲ្យភ្ញៀវទេស​ចរដែលមក​ជួលតូបអង្គុយ​មានជំ​រើ​សទិញម្ហូបអាហារនាកន្លែង​ផ្សេង​ៗ មកញាំជាដើម។

ដោយឡែកអ្នកឈួន ឆាំ ចៅសង្កាត់ពន្សាំបានប្រាប់ឲ្យដឹងថា ជាការប្រសើរណាស់​ដែលសង្កាត់ពន្សាំង មាន​រមណីយដ្ឋាន ​កែឆ្នៃបែបធម្មជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍បែបនេះ ដែល​បានផ្តល់ឲ្យប្រជាពលរដ្ឋក្នុងសង្កាត់នេះជាច្រើន មានការងាធ្វើហើយអាចទទួលផល​ពីវិ​ស័​យ​ទេសច​រណ៍មួយនេះជារៀងរាល់ឆ្នាំ។

លោកចៅសង្កាត់ពន្សាំងបន្តថា លោកធ្លាប់បានចុះណែនាំនិងជំរុញ​កុំឲ្យអ្នកលក់តាមតូប ​មាន​សម្តីមិនសមរម្យដាក់​ភ្ញៀវ​ទេ​សចរ ​ដូចជាការ​គំ​រាម​គំ​ហែង​ជាដើម ព្រោះយើងមិន​លក់ដូ​តែ​មួយ​ថ្ងៃប៉ុណ្ណោះទេ បើយើងមានសម្តីល្អរួសរាយរាក់​ទាក់ និងលក់​ដូមិនកោ​រភ្ញៀវ​ទេ​សចរទេនោះ គឺគេ​នៅតែមកលេង ហើយយើង​អាច​ទទួលផល​ពីវិ​ស័​យ​ទេសច​រណ៍មួយ​នេះជារៀងរហូត៕

Facebook Comments
Loading...