យុវជនជំនាន់មុនត្រូវធ្វើជាគំរូល្អដល់ក្មេងជំនាន់ក្រោយ ពិសេសត្រូវបំ​ផុ​សឲ្យ​យុវជនជំ​នាន់ក្រោយយល់ដឹងអំពីបំណងល្អរបស់គណបក្សប្រជាជនកម្ពុជា

0
439

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ​ស្តីពីការកែសម្រួលបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនជនគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ​ នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះលោកសុខ សម្បត្តិ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា យុវជនជំនាន់មុនត្រូវធ្វើជាគំរូល្អដល់ក្មេងជំនាន់ក្រោយ ពិសេសត្រូវបំផុសឲ្យ​យុវជនជំ​នាន់ក្រោយឲ្យយល់ដឹងអំពី អំពើនិងបំណងល្អរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលជា​និច្ចកាលតែងតែយកចិត្តទុកដាក់លើយុវជនរហូតមកនោះ។

លោកបន្តថា យុវជនតាមបណ្តាភូមិ និងសង្កាត់ ត្រូវចេះស្រលាញ់គ្នា កុំប្រកាន់គ្នា និង​ត្រូវជួយគ្នាក្នុងគ្រាមានអាសន្ន ហើយត្រូវចេះហាត់ពត់លត់ដំខ្លួន ឲ្យបានល្អដើម្បី​ជាទំពាំង​ស្នង​​​ឫស្សី ចៀសវាងឲ្យផុតពី សកម្មភាព​ក្មេងទំ​នើង កាសេពគ្រឿងស្រវឹង និងគ្រឿងញាណ ឬប្រព្រឹត្តិអំពើមិន​គប្បី ដែលសង្គមស្អប់ខ្ពើមនានា។

លោកបញ្ជាក់ថា យុវជនជាទំពាំងស្នងឬស្សី ដូច្នេះយុវជនទាំងអស់ត្រូវ​តែ​ខ្លាហ៊ាន និយាយលើកឡើងពីបញ្ហា​ផ្សេងៗដែលកើតមានក្នុងតំបន់របស់យើង។ តើមានចំនុច​អ្វីដែលយើងត្រូវការនិងកែអំអរ ក្នុង​តំបន់យើងបន្តទៀត។ លោកបន្ថែមថា បច្ចប្បន្ន​មានតែ​គ​ណបក្សប្រជាជនកម្ពុជា របស់យើងទេដែលដឹង​សុខ​ដឹងទុកប្រ​ជាពលរដ្ឋ និងជួយរក្សា​សេចក្តីសុខ​ ខិតខំថែរក្សាសន្តិភាព​ រួមទាំងការអភិវឌ្ឍប្រទេស​ជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជូនប្រជាជននិងមាតុប្រទេស។ ដូចនេះយុវជននៅ​ក្នុងគណបក្សប្រជាជន ត្រូវខិត​ខំប្រឹង​ប្រែងធ្វើខ្លួនឲ្យបានល្អ បើយើងខិតខំប្រឹងប្រែង​ខ្លួនឯង​បាន​ជាកូនល្អ ជាមិត្តល្អ និងជាយុវជន​ល្អ​ហើយនោះ ខាងក្រុមការងារ​និងគណបក្សប្រជាជន​កម្ពុ​ជា​ ​នឹងជួយយើងវិញជាក់​ជាមិន​ខាន។

ជាចុងក្រោយលោកក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី ​ក្រុមការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​អស់ និងមន្ត្រីបក្ស​ត្រូវខិតខំបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើ សំ​ណូ​មពរ និងសេចក្ដីត្រូវ​ការ​ជូនប្រជាពលរដ្ឋ ពិសេស​នៅពេលប្រជាពលរដ្ឋជួប​ការ​លំបាក​តែម្តង​ ហើ​យ​ត្រូវរួមសាមគ្គីគ្នា ការពារ​សមិទ្ធិ​ផល​​ទាំង​ឡាយរបស់គណៈបក្សប្រជាជន ឲ្យបាន​ស្ថិត​ស្ថេរ​គង់វង្ស នៅជាអមត​ត​រៀងទៅ៕

Facebook Comments
Loading...