ហ្វូង សត្វស្វា កាចៗ ដែលសេសសល់ពីការចាប់របស់មន្ត្រីជំនាញ ពីថ្ងៃ មុន បន្ត អុកឡុករំខាន ដល់ការរស់នៅរបស់ពលរដ្ឋ ទៀត ហើយ ពលរដ្ឋសូមណូមពរឲ្យមន្ត្រីជំនាញជួយផង

0
279

ភ្នំពេញ ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញបាន បន្ត ស្នើរសុំឲ្យ អាជ្ញាធរ ពិសេស មន្ត្រីជំនាញរដ្ឋបាលព្រៃ ឈើភ្នំពេញ ជួយចាត់វិធានការ ចាប់ ប្រមូលសត្វស្វាទាំងនោះ ចេញបន្ថែមទៀត ឲ្យអស់ ព្រោះប៉ុន្មានថ្ងៃកន្លង មកនេះ សត្វស្វា ប្រហែល៥ទៅ៦ ក្បាលធំៗ បានចេញមកអុកឡុក លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ទៀតហើយ ។
កាលពីពេលថ្មីៗ កន្លងមកនេះប្រជាពលរដ្ឋ បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ក្រោយពី លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ដឹកនាំកំលាំងជំនាញ ចុះចាប់សត្វស្វាកាចៗចំនួន១៥ក្បាលដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ យកទៅ លែងនៅព្រៃធម្មជាតិ ប៉ុន្តែដឹងអី មិនទាន់បានប៉ុន្មានថ្ងៃផង ស្វា កាចដែលនៅសេសសល់ ប្រមាណជា៥ទី៦ក្បាល លេចមកអុកឡុក ការរស់នៅប្រជាពលរដ្ឋ នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដដែល ប្រជាពលរដ្ឋ សង្ឈឹមថា ក្រោយពីមានការ ផ្សព្វផ្សាយ អាជ្ញាធរ ពិសេស មន្ត្រីជំនាញរដ្ឋបាលព្រៃ ឈើភ្នំពេញ លោកនិងជួយចាត់វិធានការ ជាថ្មី ចាប់សត្វស្វាកាចៗទាំងនោះឲ្យអស់ជាក់ជាពុំខានឡើយ ព្រោះថា ហ្វូងសត្វស្វានៅតែ បង្កការអុកឡុក លំនៅដ្ឋានប្រជាពលរដ្ឋដដែល ។
ការស្នើររបស់ ប្រជាពលរដ្ឋឲ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយមានចំណាត់ការបានធ្វើឡើងក្រោយពី ហ្វូង ស្វា កំពុងតែរំខាន និងអុកឡុកពីសំណាក់សត្វស្វា រហូត ពេលខ្លះ ដល់ថ្នាក់មិនហ៊ានបើកទ្វារផ្ទះ និងបង្អួច ឬស្នាក់នៅក្នុងផ្ទះតែម្នាក់ឯងទេ ដោយខ្លាចហ្វូងសត្វស្វាចូលធ្វើបាប ព្រោះកន្លងមក កូនអ្នកភូមិ ម្នាក់ បានរងគ្រោះ ដោយសារសត្វស្វាក្វាច។
ប្រជាពលរដ្ឋរស់នៅទីនោះបានថតនិងរាយាករណ៏ មកអង្គភាពយើងខ្ញុំ ពីវត្តមាន សត្វស្វា កាចៗ ច្រើនក្បាល បានមករំខាន ការរស់នៅរបស់ពួកគាត់ ដូចជា វារសួតោងតាមខ្សែភ្លើង តែងចូលអុកឡុកក្នុងផ្ទះរបស់ពួកគាត់ រើកកាយសម្ភារៈ របស់របរប្រើប្រាស់ សូម្បីតែយកខោអាវទៅហាល បើមិនកាន់រំពាត់ចាំមើលទេ ច្បាស់ជាត្រូវសត្វស្វាទាំងនោះចាប់ហែកចោលខ្ទេចខ្ទី ឬទាញទម្លាក់ដីឲ្យប្រឡាក់ជាមិនខាន។ ហើយ ផ្ទះ ពួកគាត់ គឺត្រូវបិទទ្វារបង្អួចផ្ទះជាប្រចាំ បើពុំនោះទេ នឹងមានសត្វស្វាចូលមកអុកឡុកក្នុងផ្ទះ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាមិនខាន ។ ជាក់ស្តែង មានក្មេងស្រីម្នាក់ ត្រូវសត្វស្វាចូលមកចាប់ខ្វាចដល់ក្នុងផ្តះ បណ្តាលឲ្យនាងមានស្នាមរបួសពេញរាងកាយ ធ្វើឲ្យនាងឈឺចាប់យំស្រែកដោយក្តីភ័យខ្លាច ត្រូវឪពុកម្តាយនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។
ពលរដ្ឋខាងលើបន្តថា ចាប់តាំងពីពេលនោះមក បងប្អូនដែលរស់នៅម្តុំនោះ មានការភ័យខ្លាចគ្រប់ៗគ្នា មិនហ៊ាននៅផ្ទះតែម្នាក់ឯង មិនថាមនុស្សចាស់ ឬមនុស្សក្មេងទេ ។ ចំណែករបស់របរដែលទុកដាក់នៅលើរានហានខាងមុខផ្ទះ គឺមិនសល់ឡើយ ត្រូវសត្វស្វាទាំងនោះ ទាញទម្លាក់ចោលខ្ទេចខ្ទីអស់។ ប្រជាពលរដ្ឋ បញ្ជាក់ថា តាមពិតទៅពួកគាត់ ក៏មានចិត្តស្រលាញ់សត្វដែរ ហើយក៏មិនមែនសត្វស្វា ដែលរស់នៅទីនោះទាំងអស់ សុទ្ធតែបង្កការរំខានទេ ពោលគឺមានតែសត្វស្វាចំនួនប៉ុណ្ណោះ ជាពិសេស ពួកស្វាត្រោស អាធំៗហ្នឹងតែម្តង វាមិនចេះខ្លាចមនុស្សទេ ។ ដូច្នោះហើយ សូមអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធ ជួយចុះចាប់សត្វស្វាទាំងនោះនៅសេសសល់ប្រមាណជា៥ទៅ៦ក្បាលទៀដែលកំពុងរំខានដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញបានចុះចាប់សត្វស្វាកាចៗចំនួន១៥ក្បាលដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីថ្ងៃទី៦ ខែធ្នូ។ យកទៅលែងនៅឧទ្យានសួនសត្វភ្នំតាម៉ៅដើម្បីរស់នៅតាមធម្មជាតិរបស់វាវិញ ។ ស្វាដែលបានចាប់ដោយចាក់ថ្នាំសន្លប់នោះ គឺភាគច្រើនមានអាយុចាប់ពី៥ ឬ៦ឆ្នាំ ដែលនិយមរស់នៅ និងចល័តនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងរមណីយដ្ឋានវត្តភ្នំ។ «ស្វាតែពេលវាធំ ហើយវារស់នៅក្នុងតំបន់ដែលមិនមានជាតំបន់ធម្មជាតិ នោះវានឹងមានចរិតច្រឡឺម និងកាច។ ដូច្នេះពេលវាទៅរស់នៅក្នុងធម្មជាតិវិញ វានឹងសមស្របទៅតាមធម្មជាតិ»។ នេះជាការលើកឡើងរបស់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ។
លោក គាំ សីហា បានប្រាប់ឲ្យដឹងថា ក្រុមការងារនឹងបន្តចុះចាប់ស្វាដែលកាចមួយចំនួនទៀតផងដែរ និងទុកស្វាជាច្រើនក្បាលទៀតដែលមានចរិតស្លូតរស់នៅក្នុងរមណីយដ្ឋានវត្តភ្នំដដែល ដើម្បីទាក់ទាញភ្ញៀវទេសចរ។ «២ឆ្នាំកន្លងទៅនេះ យើងអត់បានចាប់ពួកវា ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩ ទើបធ្វើឲ្យមានសត្វស្វាកើនឡើង»។ នេះជាការរៀបរាប់របស់នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ដែលបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញមានវត្តមានសត្វស្វាប្រមាណពី២០០ ទៅ៣០០ក្បាល៕

Facebook Comments
Loading...