ជនពិការក្រីក្រនៅតាមសហគមន៍ក្នុងខណ្ឌព្រែកព្នៅ ចំនួន៩៤នាក់ បានទទួលថវិកាឧបត្ថមរបបគោលនយោបាយ

0
460

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានសហការណ៍ជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ រៀបចំកម្មវិធីបើក-ផ្តល់ថវិកាឧបត្ថមរបបគោលនយោបាយជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ក្នុងខណ្ឌព្រែកព្នៅ សរុបចំនួន៩៤នាក់ ក្រោមអធិបតីភាពលោក ហឿង សុផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខណ្ឌព្រែកព្នៅ។

ក្នុងការឡើងមានមតិស្វាគមន៍ឱកាសនោះលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចាត់ទុកសុខភាពជាចំបង ហើយត្រូវរក្សាឲ្យបានល្អ ជាពិសេសក្នុងខណៈពេលដែលអាកាសធាតុចុះត្រជាក់នេះ។ ក្នុងខណ្ឌព្រែកព្នៅរបស់យើងកាលពីពេលថ្មីៗកន្លងមកនេះ យើងបានចែកអាវរងា ភួយ ក្រម៉ា របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ម្តងរួចមកហើយដល់លោកតា លោកយាយ ដែលមានការខ្វះខាតចំនួន៥០នាក់។ ជាចុងក្រោយលោកអភិបាលខណ្ឌព្រែកព្នៅ សូមជូនពរបងប្អូនប្រជាពលរដ្ឋ អុំពូមីងទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ទាំងអស់គ្នា។

ក្នុងឱកាសនោះផងដែរលោក ហឿង សុផុន ជាច្រើនសម័យកាលមកហើយលោកមិនដែលឮទេ កម្មវិធីបើក-ផ្តល់ថវិកាឧបត្ថមរបបគោលនយោបាយជូនដល់ជនពិការក្រីក្របែបនេះ មានតែសម័យសម្តេចតេជោហ៊ុន សែន បច្ចប្បន្នប៉ុណ្ណោះដែលបានឧបត្ថមសាច់ប្រាក់ជូនបែបនព ហើយតាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាដរាបមក។ លោកបន្តថា ក្នុងបរិបទកូវីដ១៩ ដែលជាវិបត្តិសកលនេះ រាជធានីភ្នំពេញក៍បានប្រឈមការរីករាលដាលនៃជំងឺកូវិដ១៩ ហើយក្នុងនោះក៍មានបងប្អូនជនមានពិការភាពមួយចំនួនបានទទួលរងផលប៉ះពាល់វិជ្ជមានកូវិដ១៩ផងដែរ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការថែទាំព្យាបាល វិធានការបង្ការទប់ស្កាត់ ព្រមទាំងយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងបង្ការទប់ស្កាត់កូវិដ១៩ អោយដល់បងប្អូនជនមានពិការភាពទាំងវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ធ្វើឲ្យការការពារបាននូវអាយុជីវិតដល់បងប្អូនជនមានពិការភាពនៅទូទាំងប្រទេសពិសេសដល់បងប្អូនជនមានពិការភាពក្នុងរាជធានីភ្នំពេញ។ ការរីករាលដាលនៃជំងឺកូវិដ១៩បានធ្វើឲ្យប៉ះពាល់ដល់ស្ឋានភាពជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសបងប្អូន ដែលជាជនពិការភាព។ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា និងដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់លានដុល្លាសម្រាប់ឧបត្ថមជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវិដ១៩ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុនិវនីតិសម្បទាមានទួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំចង្អុលបង្ហាញ និងការគាំទ្រភ្នែកបច្ចេកទេស សម្របសម្រួល ត្រួតពិនិត្យដាក់ចេញ ដល់រដ្ឋបាលថ្នាក់ក្រោមជាត់ ជូលរួមអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពប្រសិទ្ធភល និងតម្លាភាពដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅរងគ្រោះនិងងាយរងគ្រោះតាមការរំពឹងទុក។

គួរបញ្ជាក់ថា កាឧបត្ថមរបបគោលនយោបាយជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ក្នុងខណ្ឌព្រែកព្នៅ សរុបចំនួន៩៤នាក់ ក្នុងម្នាក់ៗទួលបានថវិការចំនួន២៤ម៉ឺនរល៕  

Facebook Comments
Loading...