មិនគិតវែងឆ្ងាយសោះ! យុវជនម្នាក់ តូចចិត្តម្តាយស្តីបន្ទោសបន្តិចបន្តួច សម្រេចចិត្តមកលោតទឹកសម្លា..ប់ខ្លួន

0
511

ភ្នំពេញ ៖ យុវជនម្នាក់តូចចិត្តម្តាយស្តីបន្ទោសបន្តិចបន្តួច សម្រេចចិត្តមកលោតទឹកសម្លា..ប់ខ្លួន សំណាងល្អ អ្នកនេសាទជួយទាន់ ដែលហេតុការណ៍នេះកើតឡើងកាលពី យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា យុវជនគិតខ្លីខាងលើមានឈ្មោះ ចន្ថា អាយុ១៥ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ មូលហេតុដែលខ្លួនលោតទឹកដើម្បីបញ្ចប់ជីវិតនេះគឺ មកពីម្ដាយរបស់ខ្លួនស្ដីបន្ទោសពេក។

មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានស្ពាយកាតាប ហើយដើរពីច្បារអំពៅ ឡើងមកលើស្ពានព្រះមុន្នីវង្សចាស់ ចូលទឹកដីខណ្ឌចំការមន រួចទុកកាតាបលើស្ពាន ចោល ក៏លោតពីលើស្ពានចូលទៅក្នុងទឹកតែម្ដង គាប់ជួនមានអ្នកនេសាទនៅក្បែរនោះ ក៏ជួយស្រង់យកមកលើគោកវិញរួចផុតពីសេចក្ដីស្លាប់។

សមត្ថកិច្ចមូលដ្ឋានបាននាំយកយុវជនខាងលើទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល ទន្លេបាសាក់ ដើម្បីអប់រំណែនាំ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះវិញ៕

Facebook Comments
Loading...