ថ្ងៃទី១៥ ដល់ថ្ងៃទី២២ធ្នូនេះអាកាសធាតុនិងចុះត្រជាក់រហូតដល់១៧-១៩°C

0
408

ភ្នំពេញ ៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អាកាសធាតុនិងចុះត្រជាក់ចាប់ពី១៧-១៩°C ។

ក្រសួងបានបញ្ជាក់ថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន។ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI)ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។

ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រ ដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ លុះនេះមានឥទ្ធិពលបន្តិចបន្តួច មកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា

មានពី១៧-១៩°C និងអតិបរមា មានពី២៥-២៧ °C ។២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C* នៅថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន, មានភ្លៀងខ្សោយ និងខ្យល់ខ្លាំង។* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរមាមានពី២៥-២៧ °C ។

៣៖តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមាមាន ពី១៩-២១ °C និងអតិបរមា មានពិ២៧-២៩C៕

Facebook Comments
Loading...