បុរស២នាក់ជិះម៉ូតូ១គ្រឿង ទៅបុករថយន្ត ដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់នៅផ្លូវ១៥១

0
629

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូ១គ្រឿង ទៅបុករថយន្ត ដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ចំណែកអ្នកបើកបររថយន្តត្រូវគេចាប់ឃាត់ឲ្យប៉ូលិស ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចមុខកន្លែងលក់ផ្កា លើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0496 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ( អ្នកបើកបរនិងអ្នករួមដំណើររបួសធ្ងន់ញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ) លុះមកដល់កន្លែងកើតហេតុបានបុកជាមួយ រថយន្ត មួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-5971 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពី កើតទៅលិច ( ទិសដៅច្រាស់គ្នា ) បើកបរដោយឈ្មោះ អឿ សុផា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិកាំងត្រពាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ( ឃាត់ខ្លួន )។

ក្នុងករណីនេះបណ្តាលអោយ រថយន្ត ខូចខាតធ្ងន់ ០១ គ្រឿង ម៉ូតូខូចខាតធ្ងន់ ០១គ្រឿង របួសធ្ងន់ ០២នាក់  និងបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...