របរចិញ្ចឹមត្រីពិបាកបន្តិចតែផ្តល់ផលឲ្យច្រើនសម្រាប់អ្នកចិញ្ចឹមវា

0
703

ភ្នំពេញ ៖ លោកទុយ សុខមាន ពីអ្នករត់ម៉ូតូឌុប និងដាក់មងយកត្រីលក់ ខ្លាយជាអ្នកចិញ្ចឹមត្រីក្នុង​ស្រះ​ដែលមានបទពិសោធន៍ ហើយ​ទ​ទួល​បានជោគជ័យ ក្នុងចំណោមអ្នកប្រកបរបរចិញ្ចឹមត្រី ត្រឹមខ្នាតមធ្យមជាច្រើនទៀតនាបច្ចប្បន្ននេះ នៅ​ក្នុងភូមិ​សំរោ​ង​​ត្បូង សង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។

ត្រីជាសត្វរស់នៅក្នុងទឹកមួយប្រភេទដែលងាយស្រួលចិញ្ចឹម ពិសេសត្រីប្រាតែម្តង។​បើ​ទោះ​ជាមុខរប​រ​ចិញ្ចឹមត្រីមួយនេះ​ ត្រូវការដើមទុនច្រើនសំរាប់អ្នកចិញ្ចឹមយ៉ាងណាក៍ដោយ ក៏នៅតែ​មានអ្នក​ចង់ប្រកបអាជីពជាអ្នកចិញ្ចឹមត្រីនៅក្នុងស្រៈច្រើនផងដែ ព្រោះវាអាច​ទទួល​ផល​ពីការចិញ្ចឹម​នេះបានច្រើនក្នុងការចិញ្ចឹមមួយលើកៗ។

តួរយ៉ាងដូចជា លោកទុយ សុខមាន ជាប្រជាពលរដ្ឋរស់នៅសង្កាត់​សំរោង បានប្រកបមុខរបរ​ចិញ្ចឹមត្រីនេះប្រមាណជាង១០ឆ្នាំមកហើយ ហើយសព្វថ្ងៃលោកក៍នៅតែប្រកបរបរចិញ្ចឹម​ត្រី​ប្រា​ដូច​មុន​ដដែល។ នៅក្នុងឆ្នាំនេះផងដែរលោកបានដាក់ចិញ្ចឹមត្រីប្រាចំនួនសរុប ៦០០​០០​​ក្បា​ល ​ក្នុងស្រៈ​ ដែល​មានផ្ទៃដី​ទទឹង​៦០ម៉ែត្រ និង​​បណ្តោយ​​៨០ម៉ែត្រ​។

លោក​ទុយ សុខ មានបានប្រាប់ឲ្យដឹងថា មុខរបរច្ចឹមត្រីតាមស្រៈនេះវាមិន​សុទ្ធតែ​ទទួ​ល​​បាន​ជោគ​ជ័យ​​ទាំង​អស់​នោះ​ទេនៅក្នុង១ឆ្នាំៗនោះ អ្នក​ខ្លះ​ទទួល​បានផលច្រើន រីឯអ្នកខ្លះទៀតទទួល​បាន​ផល​តិចតាមដែលយើងមើលថែរវាបានដិតដល់ យ៉ាងណា​ក៍ដោយ ក៍មានប្រជាពលរដ្ឋ​ច្រើ​នគួរសមដែរ​ ​នៅចង់​បំពេញ​តម្រូវការ​ផ្នែក​កសិ​កម្ម​មួយ​នេះ​ ហើយបាន​ព្យាយាម​ចិញ្ចឹម​ត្រី​ ប្រភេទ​ខុស​ៗ​គ្នាតាមដែលខ្លួន​បានដឹង​តៗ​គ្នា និង​សិក្សា​កន្លង​មក។ ​

លោកប្រាប់ឲ្យដឹងទៀតថា ការចិញ្ចឹមកូនត្រីមានការលំបាក និង​ត្រូវ​ការថែទាំច្រើន មុននឹងវាគ្រប់អាយុពី៣ទៅ៤ខែ ដែលអាចឲ្យយើង​លក់ចេញបាននោះ។​ ការ​​​មើល​ថែ​​ត្រី​មិន​មែន​ត្រឹម​តែ​ ការ​អោយ​ចំនី​ត្រី​មួយថ្ងៃពីរដងគឺ​ចប់នោះទេ គឺយើងត្រូវ​តាម​ដាន​មើលវាថាតើត្រី​ទាំង​នោះ​មានអ្វីខុសប្រក្រតីដែររឺទេ ព្រោះពេលខ្លះត្រីអាចឈឺ ឫងាប់ដែល​យើង​មិន​ដឹងក៍មានដែរ។

លោកបន្តថា នៅក្នុងការមើលឲ្យដឹងថាត្រីឈឺរឺអត់នោះ ទាល់តែអ្នកចេះមើលទើបបានដឹង​ហើយការងាទាំងនេះ វាជាអ្នកបង្រៀនយើងទេដល់ពេលយើងចិញ្ចឹមវាយូទៅយើង​​អាច​ដឹង​ហើយ​​ថា​ត្រី​នោះវាអន់ជាងគេ​ ហើយត្រីដែល​ខ្លួនវាមានដំបៅគឺជា​ត្រី​ឈឺ​។ ពេលនោះ​យើង​ត្រូវ​ព្យាបាលវា ដោយលាយថ្នាំក្នុងចំនីវាឲ្យវាស៊ី អាខ្លះបើវាឈឺធ្ងន់ធ្ងជាងគេហើយក៍ងាប់ទៅ តែ​អា​ខ្លះ​ទៀត​វាអាចជាវិញបានដូចធម្មតា។ ហើយនៅពេលខ្លះមេឃក្តៅខ្លាំងគ្មានខ្យល់​ ហើយ​ភ្លាមៗក៏មាន​ភ្លៀងធ្លាក់មកពេលនោះត្រីនិងពុលដោយសារខ្វះ ​​អុកស៊ីសែន នេះ​ជា​ហេតុ​ដែល​អាចបង្ក​អោយ​ត្រីងាប់មានចំនួនច្រើនក្នុងរយះពេលដ៍ខ្លីក៍មានដែរ។ ដូច្នេះ​ដើម្បីកុំឲ្យត្រី​ងាប់ គេត្រូវ​ទិញដុំ​អុកស៊ីសែនដើម្បីឲ្យត្រីដកដង្ហើមបាន។

លោកបន្ថែមថា គុណភាព​ទឹក​ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចិញ្ចឹម​ត្រី​នេះ ​បើ​សិន ​ជា​យើង​មាន​ត្រី​ច្រើន​គុណភាព​ទឹក​ត្រូវ​តែ​ល្អ​ហើយ​យើង​ត្រូវការ​ទឹក​ គ្រប់គ្រាន់​ដើម្បី​បូម​វាចេញ​បូមចូល​។ ហើយ​យើង​មិន​អាច​និយាយបាន​ថា ទឹក​ប្រើប្រាស់​រាល់​ថ្ងៃ​មាន​អុកស៊ីសែន​គ្រប់គ្រាន់​សម្រាប់​ត្រីនោះ​ទេ។​ ឧទាហរណ៍ ត្រីប្រា​ជា​ប្រភេទ​ត្រី​រឹងមាំ​ជាង​គេនិង​អាច​រស់​នៅ​ក្នុង​ទឹកកខ្វក់ ​និង​ល្អក់​បានជាងត្រីដទៃទៀត ដែល​ត្រូវការ​ទឹកស្អាត​។

លោក​បាន​លើក​ឡើង​ពី​ការ​យល់ច្រឡំ​ដែល​អ្នក​ចិញ្ចឹម​ត្រី​ខ្លះ​តែងតែ​គិត​ថា ​ទឹក​ម៉ាស៊ីន​គឺជា​ទឹក​ល្អ​សម្រាប់​ត្រី ប៉ុន្ដែ​លោក​បាន​ពន្យល់​ទៀត​ថា ពេល​ខ្លះ ទឹក​ពណ៌​បៃតង​មិនមែន​មានន័យ​ថា វា​ជា​ទឹកកខ្វក់​សម្រាប់​ត្រី​នោះទេ ប៉ុន្ដែ​វា​អាច​ល្អក់​ដោយសារ​តែ​ប្លង់តុងជាដើម។ចំពោះ​ប្រូតេអ៊ីន​នៃ​ចំណី​របស់​ត្រី លោក​ពន្យល​ថា​ ចំណី​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ តែ​គុណភាព​ល្អ ពីព្រោះ​វា​មាន​កម្រិត​ប្រូតេអ៊ីន​ច្រើន​បើ​ធៀប​នឹង​ចំណី​ថោក។ អ្នក​ចិញ្ចឹម​អាច​លាយ​ចំណីរ​ដោយ​ខ្លួនឯង​បាន​តែ​ត្រូវ​យល់​ពី​ប្រភេទ និង​ការ​ប្រើប្រាស់​ចំពោះ​ចំណី​នីមួយ​ៗផងដែរ​។

បុរសដែលមានវ័យជា៥០ឆ្នាំរូបនេះបន្តទៀតថា កាលពីមិនទាន់ប្រកបមុខរបរនេះ លោ​​កជា​អ្នក​រត់ម៉ូតូឌុបនិង ជាអ្នកដាក់មងម្នាក់ប៉ុណ្ណោះ ហើយកាលដំបូងឡើយខ្ញុំមិន​ដែលនឹកនាមានបំណងចង់ធ្វើកសិកម្មអ្វីដែរទេព្រោះខ្ញុំគ្មានជំនាញសូម្បីបន្តិចអំពីសិកម្មចិញ្ចឹមត្រី​នេះ។

គាប់ជួនថ្ងៃមួយ លោកបានចេញទៅរត់ម៉តូឌុបដូចសព្វមួយដង ហើយបាន​ដឹក​អ្នក​ដែលគេ​ចិញ្ចឹម​ត្រី១ថ្ងៃ​ពេញ នៅពេលនោះ​ក៍បាន​សួរនាំពីនេះពីនោះពីគ្នាទៅវិញទៅមក ក៍ធ្លាក់ដល់​ការចិ​ញ្ចឹ​ម​ត្រី​នេះតែម្តង។ ​ហើយក៍បានដឹង​តិចតួច​ក្នុង​ការ​ចិញ្ចឹម​ត្រីនាខណៈនោះ ​ដោយជឿ​ជាក់ថា​ខ្លួន​អាច​ប្រ​កប​របរ​នេះ​បាន​ទើបចាប់ផ្តើមពីនោះរហូតមក។​

លោកសុខមាន បានប្រាប់​ទៀតថា កាល​លោកចាប់ផ្តើមចិញ្ចឹមដំបូងមិនសូវមានដើមទុន​ សំ​រាប់​ចំណាយច្រើន​នោះទេ​ហើយ​ថែម​​ទាំងជួលស្រៈគេថែមទៀត។ ដំបូងឡើយដោយ​សារ​តែត្រូវអោយ​ចំណី​ត្រី​អស់​ច្រើ​ន​ក្នុង​មួយ​ថ្ងៃៗ លោកនៅតែប្រកបរបរដាក់មងនិងរត់ម៉ូតូឌុបជា​រៀង​រាល់ថ្ងៃដែល​អាច​រក​ប្រាក់​បាន​គ្រាន់​ទប់គ្នាដែរ កុំឲ្យចំណាយច្រើនពេក។ ព្រោះក្នុង១ថ្ងៃបើ​ត្រីធំជិតបាន​លក់​​ចំណាយប្រ​មាណ​២០​ទៅ៣០ម៉ឺនរៀលឯណោះ។ ចំណែកប្រាក់​មួយ​ចំនួន​ទៀតគឺបានមកពី ​អ្នករកស៊ី​ទិញ​ដូរត្រីម្នាក់​ដោយសន្យាជា​មួយគេថា ពេលត្រី​លោកធំ​ល្មម​​អាច​លក់បាន លោក​នឹង​​លក់​ឲ្យទៅ​អ្នកដែល​អោយ​ប្រាក់លោកខ្ចីនោះ។

​លោកទុយ សុខមាន ដែលមានកូន៣នាក់ក្នុងបន្ទុកគ្រួសារ បានទទួល​ស្គាល់​ថា ទោះ​ជា​មាន​ការចំណាយប្រាក់ច្រើនចំពោះ​ មុខ​របរ​ចិញ្ចឹម​ត្រី​នេះ​យ៉ាងណាក៍ដោយ ក៍វាបាន​ធ្វើ​អោយ​លោក​មានជីវភាពធូធារជាងមុន ដោយលែងដាក់​មងនិងរត់ម៉ូតូឌុបទៀត ហើយក៍បានទិញ​ស្រៈ១​ផ្ទាល់​ខ្លួន​ឯងផងដែរ។​ បើយើងមានស្រះទំហំទទឹង៦០ម៉ែត្រ បណ្តោយ៨០ម៉ែត្រ អាចរកចំណូលពីការលក់ត្រីបានប្រមាណជា១ម៉ឺនដុល្លា ក្នុងមួយឆ្នាំប្រសិនបើត្រីដែលយើងដាក់ចិញ្ចឹមនោះមិនងាប់ច្រើន។

នាបច្ចប្បន្ននេះ បើទោះជាមាន​បញ្ហាខ្លះៗ​​ខាង​ផ្នែក​ថវិកាក៍ដោយ ក៍លោកនៅតែសង្ឃឹមថា​​នៅ​តែ​អាច​រក​ប្រាក់បាន​ពី​ការ​ចិញ្ចឹមត្រី​នេះទៅថ្ងៃអនាគត៕

Facebook Comments
Loading...