ចាប់ពីថ្ងៃទី១ខែធ្នូទៅ ខេត្តមួយចំនួននៅកម្ពុជា ផ្ដើមចុះត្រជាក់ទាបបំផុតរង្វង់១៥អង្សា រយះពេលមួយសប្តាហ៍

0
431

ភ្នំពេញ ៖ ដោយសារឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរកម្ពុជាផ្ដើមចុះត្រជាក់ទាបបំផុតក្នុងរង្វង់ ១៥ ទៅ ១៩ អង្សា នៅតំបន់ជួរភ្នំដងរ៉ែក និងតំបន់ខ្ពង់រាបឦសាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ៣០ ខែវិច្ឆិកា ជុំវិញអាកាសធាតុចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន នឹងធ្វើឱ្យខេត្តនៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាក្នុងរង្វង់ ១៧ អង្សា រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៦ អង្សា ក្នុងនោះខេត្តមណ្ឌលគិរី ខេត្តរតនគីរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៥ អង្សា ចំណែកឯតំបន់មាត់សមុទ្រ មានក្នុងរង្វង់ ១៨ អង្សា៕

Facebook Comments
Loading...