ឈប់កង់បីចាំយកលុយពីភ្ញៀវ ត្រូវរថយន្តមកបុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់

0
584

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីឈប់កង់បីចាំយកលុយពីភ្ញៀវមួយភ្លេតស្រាប់តែមានរថយន្តមួយគរឿងបេីកបរមកពីក្រោយល្បឿនលឿនជ្រុលបុកពេញទំហឹងកាលពីវេលាម៉ោង ១និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧  ក្បែរច្រកចូលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកំពត1O-9709 បានដឹកយុវជនម្នាក់ជាភ្ញៀវ ដោយធ្វើដំណើរទៅដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់កង់បី ហើយយុវជនដែលជាភ្ញៀវបានចុះពីលើកង់បី យកលុយឲ្យ ខណៈដែលកំពុងឈប់ចាំយកលុយពីភ្ញៀវ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌ទឹកបុិចធ្វើដំណើរបោះពួយយ៉ាងលឿនមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុង។ឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេបានបន្ថែមល្បឿនរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ដោយបន្សល់ទុកបំណែករថយន្តមួយចំនួន។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូកង់បីត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ រងចាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់៕

Facebook Comments
Loading...