ឪពុកប្រកាសរកកូនស្រីដែល បានលួចផ្លោះរបងរត់ចេញពីផ្ទះ សង្ស័យមនុស្សប្រុសនាំពង្រាត់បើសូមសមត្ថកិច្ចឃើញជួយឃាត់ឲ្យផង

0
821

កណ្តាល ៖ កាលពីព្រឹកម៉ោង៤ទាបភ្លឺឈានចូលថ្ងៃពុធទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១កូនស្រីអាយុទើបតែ១២ឆ្នាំបានលួចផ្លោះរបង រត់ចេញពីផ្ទះបាត់ស្រមោល សង្ស័យមនុស្សប្រុសនាំពង្រាត់ ត្រូវបានលោកអ៊ិត នឿន មានប្រពន្ធឈ្មោះអ៊ីត ចាន់ថា បានប្រកាសស្វែងរក។ ជាមួយគ្នានោះលោក សូមអំពាវនាវ ដល់អាជ្ញាធរសមត្ថកិច្ចទាំងអស់ បើបានឃើញរូបកូនស្រីរបស់លោក និងបុរសជាដៃគូសូមជួយធ្វើការឃាត់ទុកឲ្យលោកផង។

លោកអ៊ិត នឿន អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះអ៊ីត ចាន់ថា អាយុ៣៧ឆ្នាំ មានកូនស្រី២នាក់ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានឲ្យដឹងថា  នៅយប់កើតហេតុលោកឃើញកូនស្រីទី២ឈ្មោះនី ចន្ទសម្ផស្ស អាយុ១២ឆ្នាំ មានអាការៈប្លែកខុសពីធម្មតា ព្រោះនាងបានមកយកចិត្តលោកជាឪពុក ដោយក្រោកដណ្តាំបាយ ឱ្យម្តាយទុកទៅធ្វើការតាំងពីម៉ោងជាង៣ទាបភ្លឺ ដោយមិនដឹងថានាងមានបំណងលួចរត់ចេញពីផ្ទះនោះឡើយ ដោយនាងក្លែងជាដេញលោកឱ្យទៅសម្រាកវិញ ទុកនាងជាអ្នកដាំជំនួស។

លោកអ៊ិត នឿន បន្តថា លុះព្រឹកឡើងទើបលោក និងប្រពន្ធដឹងថា កូនស្រីបានរត់ចេញពីផ្ទះ ព្រោះខោអាវនៅក្នុងបន្ទប់របស់នាង ត្រូវបានប្រមូលយកទៅអស់គ្មានសល់នោះទេ។ លោកមិនដឹងថា កូនស្រីរត់ទៅណាទេ តែមានអ្នកភូមិក្បែរខាង ប្រាប់ថា នៅព្រឹកព្រហ៊ាមស្រាងៗនោះមានក្មេងប្រុសម្នាក់ជិះម៉ូតូមកចាំដឹកកូនស្រីលោកយកទៅ។ ដូច្នេះលោកសូមអំពាវនាវ ដល់អាជ្ញាធរសមត្ថកិច្ចទាំងអស់ បើបានឃើញរូបកូនស្រីរបស់លោក និងបុរសជាដៃគូសូមជួយធ្វើការឃាត់ទុក និងផ្តល់ដំណឹងមកលោក និងក្រុមគ្រួសារដោយនក្តីអនុគ្រោះ ព្រោះកូនស្រីលោកជាក្មេងទើបមានអាយុ១២ឆ្នាំប៉ុណ្ណោះ ងាយនឹងចាញ់បោកគេណាស់ សូមសមត្ថកិច្ចជួយឃាត់ខ្លួនឱ្យលោកផង…៕

Facebook Comments
Loading...