ក្រសួងទេសចរណ៍អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្កាឌិនឡើងវិញទូទាំងប្រទេសប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់

0
596

ភ្នំពេញ ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍កាលពីម្សិលមិញ បានជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀហ្កាឌិន នេះបើយោងតាមលិខិតរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លិខិតរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលផ្ញើជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចុះថ្ងៃទី០៣ ខែវិច្ឆិកា បានបញ្ជាក់ថា ការសម្រេចនេះ ធ្វើឡើង ដោយយោងតាមអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានសុវត្ថិភាពទេស ចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីសម្រេចមួយផងដែរ ដោយបានបញ្ជាក់ថា អាជីវកម្មបៀរហ្គាឌិ ដែលអាចចាត់ទុកថា អនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាព អាជីវកម្មបៀរហ្គាឌិន បានលុះត្រាតែអាជីវកម្មនោះ អនុវត្តបានចាប់ពី៨០ ភាគរយឡើង នៃពិន្ទុសរុប និង បំពេញបានគ្រប់ចំណុចតម្រូវចាំបាច់ទាំងអស់។

ប្រតិបត្តិករទេសចរណ៍ ដែលមានបំណងប្រកបអាជីវកម្មបៀរហ្គាឌិន ឬបន្តអាជ្ញាបណ្ណទេសចរណ៍ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្ត ដូច មានកំណត់ក្នុងប្រកាសលេខ០៤៥ ប្រក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងទេសចរណ៍ ស្តីពីការធ្វើ ប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ទៅឱ្យរដ្ឋបាលរាជធានីខេត្ត។ វិធានសុវត្ថិភាពទេសចរណ៍នេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខ ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។

អាជីវកម្មបៀរហ្គាឌិន ដែលបានបិទផ្អាកសកម្មភាពដោយរដ្ឋបាលរាជធានី ខេត្ត ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ហើយមានបំណងប្រកបអាជីវកម្មបៀរហ្គាឌិនឡើងវិញ ត្រូវដាក់ពាក់ស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ដែលមានសុពលភាពរយៈពេល១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃដាក់ ពាក្យស្នើសុំបានពេញលេញ ស្របតាមបែបបទ និងនីតិវិធី ស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី។

ចំណែកប្រការ៨ បានបញ្ជាក់ថា អាជីវកម្មបៀរហ្គាឌិន ដែលគ្មានលិខិត បញ្ជាក់ទទួលស្គាល់អាជីវកម្មបៀរហ្គាឌិន ដែលអនុវត្តស្របតាម វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មបៀរហ្គាឌិន និងអាជីវកម្មបៀរហ្គាឌិន ដែលមិនបានអនុវត្ត ឬអនុវត្ត មិនបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មបៀរហ្គាឌិន នឹងក្លាយជាកម្មវត្ថុនៃការព្យួរអាជ្ញាបណ្ណជាបន្ទាន់ ស្របតាមមាត្រា៤៤ កថាខណ្ឌទី២ នៃច្បាប់ស្ដីពីទេសចរណ៍៕

 

Facebook Comments
Loading...