បុរសម្នាក់ទំនងជស្រវឹងស្រាបានបើករថយន្តឡើងសួនពុះចែកទ្រូងផ្លូវ តែថាមានរថយន្តផ្សេងបត់កាត់ពីមុខ

0
124

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកប់ជាប់ទៅមុខលែងរួច ហើយថាមានរថយន្តផ្សេងបត់កាត់ពីមុខ ដែលហេតុការនេះកើតឡើង នៅម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើកបររថយន្តម៉ាកតូយ៉ូតសកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-5773 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត គោលបំណងត្រឡប់ទៅផ្ទះវិញ។ ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ធ្វើដំណើរស្របទិសគ្នា រួចបានបត់កាត់មុខចូល ទៅផ្លូវលេខ១០៩ បណ្តាលឲ្យគាត់ ជាន់ហ្វ្រាំងមិនទាន់ ក៏រេចង្កូតបុកចំសួនច្បារពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ មិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរ ចុះមកស្ទូវយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...