បុរសម្នាក់បើកម៉ូតូ ទៅប៉ះជារថយន្តដែលបើកបញ្ចា្រសទិសគ្នាបណ្តាលឲ្យស្លា..ប់ភ្លាប់ៗនៅកន្លែងកើតហេតុ

0
131

កំពង់ចាម ៖ បុរសម្នាក់បើកម៉ូតូ ទៅប៉ះជារថយន្តដែលបើកបញ្ចា្រសទិសគ្នាបណ្តាលឲ្យស្លា..ប់ភ្លាប់ៗនៅកន្លែងកើតហេតុ ដែលហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នៅលើផ្លូវខាងកើតសាលាកសិកម្ម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនរងគ្រោះស្លា..ប់មានឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់រលីង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ចំណែកអ្នកបើករថយន្តឈ្មោះ រិន ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T -2980 ក្នុងទិសដៅពីត្បូងទៅជើងដោយបានពាក់មួកសុវត្ថិភាព បានទៅបុកប៉ះ ជាមួយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A-2228 ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ ផ្នែកជំនាញបានយកវត្ថុតាងទាំង០២គ្រឿងមករក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងឃាត់ខ្លួនអ្នកបើកបរ រថយន្តឈ្មោះ រិន ឆៃ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដែរ ហើយបាន យកសំណាកធ្វើតេស្តរកកូវីដ-១៩ គ្រឿងស្រវឹង និងសារធាតុញៀន ដែលជាលទ្ធផលគឺកូវីដ១៩ អវិជ្ជមាន និងជាតិស្រវឹងក៏អវិជ្ជមានដែរ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលឱ្យស្លា..ប់មនុស្ស១នាក់ ប្រុស(អ្នកបើកបរម៉ូតូ) នៅនឹងកន្លែងកើតហេតុ និងខូចខាតម៉ូតូ១គ្រឿងកម្រិតធ្ងន់ និងរថយន្ត០១គ្រឿងកម្រិតស្រាល៕

Facebook Comments
Loading...