មនុស្សស្លា..ប់កើនឡើងដល់៤៧នាក់ និង៩០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម (IS)នៅអាហ្វហ្គានីស្ថាន

0
575

បរទេស ៖ ចំនួនអ្នកស្លា..ប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាន់ដាហានៃខេត្តកានដាហានៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្របានកើនឡើងដល់ ៤៧នាក់ហើយ ខណៈដែលមនុស្ស ៩០នាក់ផ្សេងទៀតបានរងរបួស នេះបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់កាលពីថ្ងៃសៅរ៍ កន្លងមកថ្មីៗនេះ។

លោក Haifz Sayyed មកពីនាយកដ្ឋានវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលតំបន់បាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅខាងក្នុងអគារវិហារអ៊ីស្លាមមូស្លីម Shiite កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ដែលជាពេលអ្នកគោរពបូជារាប់រយនាក់កំពុងធ្វើការបួងសួង។

លោកបានបញ្ជាក់ថា ចំនួនអ្នកស្លា..ប់បានកើនឡើងដល់៤៧នាក់ និង៩០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។

ក្រុមរដ្ឋអ៊ីស្លាម (IS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុម IS ដែលត្រូវបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន៕

ប្រភព People’s Daily

Facebook Comments
Loading...