ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធនែនាំ និងស្តីបន្ទោសអ្នកដែលមិនពាក់ម៉ាសនៅកន្លែងសាធារណៈដែលបានមកជិតខ្លួនយើង

0
57

ភ្នំពេញ ៖ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធនែនាំ និងស្តីបន្ទោសអ្នកដែលមិនពាក់ម៉ាសនៅកន្លែងសាធារណៈដែលបានមកជិតខ្លួនយើង បើនៅតែរឹងទទឹងប្តឹងសមត្ថកិច្ចឲ្យនាំខ្លួនបាន ព្រោះយើងមិនអាចប្រហេសបានទេពីជំងឺកូវីត១៩នេះ ដោយយើងត្រូវទប់ស្កាត់ទាំងអស់គ្នា បើយើងមិនចូលរួមទេវាអាចឆ្លងមកដល់គ្រួសារយើង បងប្អូនសាច់ញាតិយើង និងក្នុងសហគមន៍យើងបន្ថែមទៀតមិនខានឡើយ។

មកដល់ពេលនេះមិនទាន់ហួសពេលនៃការចាក់វ៉ាក់សាំងដូសទី១នៅឡើយនោះទេ ដូចនេះតាមបណ្តាសង្កាត់ និងប៉ុស្តិ៍ប៉ូលិស ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀត ក្រែងលោកាលពីចាក់លើកមុនៗអាចអ្នកខ្លះមានជំងឺ ឬមានផ្ទៃពោះនោះមិនទាន់បានចាក់ ទាំងនេះគឺជាការមានប្រសាសន៍លើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីត19 ឬប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺ covid 19 ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយ៍នានាក្នុងរាជធានីភ្នំពេញ តាមវីដេអូ Zoom ដែលមានការចូលរួមពីលោកអភិបាលរង លោកនាយករង លោកអធិការខណ្ឌ លោកមេបញ្ជាការប៉េអឹមខណ្ឌ លោកចៅសង្កាត់ទាំង៥ លោកមេប៉ុស្តិ៍នៃសង្កាត់ទាំង៥ ព្រមទាំងការិយាល័យពាក់ព័ន្ធក្នុងខណ្ឌព្រែកព្នៅ ផងដែរនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

លោកអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍បន្ថែមថា ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ គ្រប់ជាតិសាស្ត្រដែលរស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីត19 ឬប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺ covid 19 ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយ៍នានាក្នុងរាជធានីភ្នំពេញ ព្រោះបើក្នុងអាហារដ្ឋាន ឬទីតាំងអាជីវកម្មណាមួយដែលមានអ្នកចាក់វ៉ាក់សាំងបានទាំងអស់គ្នាហើយនោះ គឺយើងមានទំនុកចិត្តច្រើន តែយ៉ាងណាក៍កុំភ្លេចនូវ៣កុំ និង៣ការពារផងដែរ។

លោកសុខ សម្បត្តិ បន្ថែមថាម្ចាស់គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយ៍នានា និងប្រជាពលរដ្ឋគ្រប់រូបបើមិនអនុវត្តតាមនូវសេចក្តីនែនាំទាំងនេះទេអាចនិងមានទោស។ ដូចនេះសង្កាត់ទាំង៥ រួមទាំងមេប៉ុស្តិ៍ មេភូមិត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូបតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានដឹងទាំងអស់គ្នា៕

Facebook Comments
Loading...