ភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងបន្ថយល្បឿនមិនទាន់ក៏ជ្រុលទៅបុកឃឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសប្រមាណ៥០ម៉ែត្រ បោកក្បាលស្លាប់ម្នាក់ របួសស្រាលម្នាក់ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្បែររង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពជនរងគ្រោះមានឈ្មោះលឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល មានឈ្មោះ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ បានឌុបគ្នាចេញពីបឹងកក់ គោលបំណងទៅខណ្ឌជ្រោយចង្វារ ដោយធ្វើដំណើរក្នុងល្បឿនលឿន រួមទាំងក្នុងស្ថានភាពស្រវឹងផងនោះ ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវពេញទំហឹងដួលអូសប្រមាណ៥០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសស្រាលបានសម្រេចចិត្តឡើងរថយន្តសាមុយទៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសាច់ញាតិឲ្យមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ៕
Temp EMail
[…]although websites we backlink to below are considerably not associated to ours, we feel they’re really worth a go by way of, so have a look[…]
Temp EMail
[…]Here is an excellent Blog You might Find Interesting that we Encourage You[…]
Temp EMail
[…]always a large fan of linking to bloggers that I love but do not get quite a bit of link really like from[…]
Temp EMail
[…]please stop by the internet sites we adhere to, such as this one particular, as it represents our picks from the web[…]
Temp EMail
[…]usually posts some quite interesting stuff like this. If you are new to this site[…]
Temp EMail
[…]one of our visitors a short while ago recommended the following website[…]
Temp EMail
[…]always a big fan of linking to bloggers that I adore but do not get quite a bit of link adore from[…]
Temp EMail
[…]below youll find the link to some web pages that we consider you need to visit[…]
Temp EMail
[…]just beneath, are several totally not connected websites to ours, having said that, they are surely worth going over[…]
Temp EMail
[…]Every once inside a while we opt for blogs that we read. Listed below are the newest websites that we decide on […]
Temp EMail
[…]here are some hyperlinks to internet sites that we link to since we think they’re really worth visiting[…]
Best WordPress
[…]check below, are some entirely unrelated websites to ours, having said that, they’re most trustworthy sources that we use[…]
สล็อต
Visit my website if you interested about game.
Comments are closed.