តារាកម្លែងអ្នកនាងខ្ញុង ប្រកាសថាអ្នកនាងពុលក្អួតស្ទើរស្លាប់ ស្ទើររស់ក្រោយពីផ្អើលជោរតាមគ្នាហូបរុក្ខជាតិបៃតង«ដើមដំបងយក្ស»

0
800

ភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះ គឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានប្រកាសនៅតាមបណ្តាញសង្គមរបស់ខ្លួនថា ដោយសារតែជោរតាមគ្នាថា ដំបងយក្សឆ្ងាញ់ បានបង្ខំចិត្តឲ្យនាងហូបសាកនឹងគេដែរ មានអីជាលទ្ធផល គឺពុលក្អូតស្ទើរស្លាប់ស្ទើររស់។ គួររំលឹកថារយះពេលប៉ុន្មានថ្ងៃមកនេះ នៅតាម បណ្តាញសង្គម គេសង្កេតឃើញ  តារា ចម្រៀងល្បី និងអ្នកលក់អនឡាញមួយចំនួននាំគ្នា ផ្អើលតាមគ្នាហូបរុក្ខជាតិបៃតងមួយប្រភេទ ដែលប្រជាជនខ្មែរទូទៅហៅថា «ដើមដំបងយក្ស» ខណៈរុក្ខជាតិនេះ នៅមិនទាន់មានភស្តុតាង ឬការអះអាងពីជំនាញណាមួយបញ្ជាក់ថា អាចបរិភោគបាន ហើយ  មានផលប្រយោជន៏អ្វីដល់សុខភាពនោះឡើយ។

ការបង្ហើបបែបនេះ ពីសំណាក់តារាកំប្លែងអ្នកនាងខ្ញុង គឺត្រូវបានធ្វើឡើងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាង ដែលមានឈ្មោះថា «អូន សុកាន់ដា»។ អ្នកនាងខ្ញុង បានសរសេរសំណេរយ៉ាងដូច្នេះថា «ជោរតាមគេដំបងយក្សឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់ឯងក្អួតចង់ស្លាប់» «ធ្វើការហត់មិនឈឺ មកឈឺដោយសារស៉ីដំបងយក្ស គួរឲ្យខឹងណាស់ អ្នកណាថាឆ្ងាញ់ចេញមុខមក»។ លទ្ធផលរបស់នាងខ្ញុង បែបនេះគឺបន្ទាប់ពីនាង បានឃើញនៅក្នុងបណ្តាញសង្គម មានការហូបដំបងយក្សជាបន្តបន្ទាប់តាមគ្នា ដែលជាហេតុធ្វើឲ្យនាងទប់ចិត្តទប់កាយមិនបាន ក៏ទៅទិញដើម្បីបានភ្លក្សរសជាតិនឹងគេ។ តែយ៉ាងណា វាមិនមានសុវត្ថិភាពនោះទេ ត្បិតថារុក្ខជាតិមួយប្រភេទនេះ មិនទាន់មានការបញ្ជាក់ពីផ្នែកជំនាញណាមួយ អះអាងថា ជាប្រភេទរុក្ខជាតិអាចត្រូវបរិភោគបានឡើយ។

គួរជម្រាបថា នាងខ្ញុង គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរទូទៅ ខណៈការងារសិល្បៈហាក់ស្ងប់ស្ងាត់ ដោយសារកូវីដ-១៩ តារាកំប្លែងរូបនេះ បានបង្វែទៅរកស៊ីលក់ប្រហុក ផ្អក ត្រងៀត និងផលិតផលមួយចំនួនតាមបណ្តាញសង្គមអនឡាញវិញ ដោយទទួលបានការគាំទ្រច្រើនគួរសម ពីអថិតិជនក៏ដូចជាអ្នកនិយមគាំទ្ររូបនាង៕

Facebook Comments
Loading...