អាជ្ញាធរចុះបិទភោជនីយដ្ឋាន ដឹឡាយអិនសោន ជាបណ្តោះអាសន្នក្រោយរកឃើញភាពមិនប្រក្រតី

0
276

បាត់ដំបង ៖ ភោជនីយដ្ឋាន ដឹឡាយអិនសោន ត្រូវបាន បិទជាបណ្តោះអាសន្នក្រោយរកឃើញភាពមិនប្រក្រតី ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។នេះបើយោងតាម ប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់។

លោកអ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថាក្រុមការងារបានរកឃើញភាពមិនប្រក្រតីរបស់ភោជនីយដ្ឋាន ដឹ ឡាយអិន សោន ស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានភាពមិនប្រក្រតីក្នុងដំណើរការអាជីវកម្ម។លោកប្រធានបន្តថាការរកឃើញមានដូចជា៖១/ការបើកដំណើរការភោជនីយដ្ឋាន ដែលមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងខុសទៅនឹងសេចក្តីសម្រេចខេត្ត បើកទទួលភ្ញៀវរហូតដល់ម៉ោងពីរភ្លឺ។

២/ការអនុញ្ញាតឱ្យភ្ញៀវចូលទទួលសេវាកម្ម លើសពីសមត្ថភាពផ្ទុក ខុសពីគោលការណ៍របស់វិធានសុវត្ថិភាពទេសចរណ៍។ ៣/ការដំណើរការអាជីវកម្មមានភាពមិនប្រក្រតីដូចជាមានយានយន្តច្រើន តែមនុស្សតិច និងគ្រប់បន្ទប់ខារ៉ាអូខេមានសភាពស្អាតល្អ (មិនមានធូលី ដូចបន្ទប់មិនបានប្រើប្រាស់)។

លោកបញ្ជាក់បែបនេះក្រោយពីបានដឹកនាំមន្ត្រីចុះត្រួតពិនិត្យនៅតាមភោជនីយដ្ឋាននានាដែលលួចបើកលក់គ្រឿងស្រវឹងនឹងជួបជុំ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់ ថា អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ។ ក្រុមការងារក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ ឱ្យបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ អនុវត្តតាមអនុវត្ត ៣ការពារ ៣កុំ ហាមឃាត់ដាច់ខាតការលក់គ្រឿងស្រវឹងដល់ភ្ញៀវ៕

Facebook Comments
Loading...