ឪពុកស្ដីបន្ទោសបន្តិចបន្តួច កូនរមិលគុណស្ទុះយកកាំបិតកាប់ចំឪខ្លួនឯង២កាំបិតត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
68

ស្វាយរៀង ៖ ឪពុកស្ដីបន្ទោសបន្តិចបន្តួច កូនរមិលគុណស្ទុះយកកាំបិតកាប់ចំឪខ្លួនឯង២កាំបិតបណ្តាលឲ្យរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាប់ឪពុករបស់ខ្លួននេះមានឈ្មោះកែវ ដារ៉ា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។ ចំណែកឪពុកជាជនរងគ្រោះមានឈ្មោះកែវ សុផល អាយុ៦១ឆ្នាំ មុខរបរកសិកររស់នៅផ្ទះជាមួយគ្នាត្រូវរបួសចំនួន២កាំបិតបុ័ងតោយ៉ាងដំណំ។

ប្រភពពីអ្នកជិតខាងបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជាកូនត្រូវបានឪពុកធ្វើការស្តីបន្ទោសបន្តិចបន្តួចព្រោះតែកូនរូបមិនបានជួយធ្វើការផ្ទះនិងដើរលេងទើបបង្កឱ្យមានទំនាស់ពាក្យសម្តីគ្នា ខណៈនោះជនសង្ស័យមានអាការខឹងសម្បាក៏ស្ទុះទៅទាញបានកាំបិតបុ័ងតោយកមកកាប់ទៅលើឪពុកទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Facebook Comments
Loading...