មានការទស្សន៍ទាយក្រៅផ្លូវការថាMISS GRAND CAMBODIA 2021 ៥រូបអាចឡើងតំណែង៥រូបចុងក្រោយ

0
1195

ភ្នំពេញ ៖ បើទោះបីការប្រកួតឈុតតំណាងជាតិ នៃការប្រឡងMiss Grand Cambodia ផ្អាកភ្លាមៗ បានធ្វើអោយអ្នកតាមដាន ស្រងាកចិត្ត ព្រោះត្រៀមចក្ខុរួចរាល់អ៊ុតមើល ឈុតតំណាងជាតិខេត្តក្រុងណា ពិសេសឆក់ពិន្ទុខ្ពស់ដាច់គេ។ យ៉ាងណាក៍ដោយ ការប្រកួតនឹង រៀបចំឡើងវិញឆាប់ៗ តបការគាំទ្រ។ ក្នុងនោះចំណោមបេក្ខនារី ក្លាយហានទាំង២៥ ខេត្តក្រុងឃើញថា មាន៥រូប គេនាំគ្នាទាញក្រៅផ្លូវការថា ដល់ជុំចុងក្រោយ៥រូប។

បណ្តានារី ទាំង៥ដួងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមនាំគ្នាមិះ  កត់សម្គាល់ដោយ នាំគ្នានិយាយថា សមជាប់យោងលេី ថាមពលការងារ និងទេពកោសល្យ ។ អ្នកទាំងនោះរួមមាន៖ 1. បាត់តំបង ប៉ូគីមថេង សុទ្ធធីតា 2. ព្រះវិហារ វ៉ា ម៉ាលីណា 🔛3. កំពង់ចាម អ៊ិន លក្ខិណា 🔛4. កំពត កែវ សេងលីហួ 🔛5. ព្រះសីហនុ អែម គុណថង 🔛ស្រីស្អាត ប៉ូគីមថេង សុទ្ឋធីតា បាត់តំបងបានត្រៀមខ្លួនយ៉ាងល្អមកជាកញ្ចប់ ការប្រើប្រាស់ Social Media និង ការរៀបខ្លួនជា Queen គឺចំគោលដៅ on point ជាមួយនិងបទពិសោធន៍ គាត់មានឧកាសគ្រងមកុដចន្លោះពី 80-90%។

កញ្ញាវ៉ា ម៉ាលីណា ព្រះវិហារអ្នកដែលមិនទាន់ស្គាល់កញ្ញាប្រាកដគិតថាគាត់ជា Dark house ក្នុងឆ្នាំនេះតែកញ្ញាក៏មានបទពិសោធន៍និងការរៀបចំខ្លួនបានល្អតាំងពីvideoតំបូង ជឿជាក់ថាគាត់និងផ្តល់នូវspeech ដែលstrong។

បវរកញ្ញា អ៊ិន លក្ខិណា កំពង់ចាមwow  ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងឈុតហែលទឹក វ័យ១៩ឆ្នាំតែកញ្ញាធ្លាប់មានបទពិសោធន៍នៅ Alpha Pageant 2ដងរួចមកហើយជាមួយនិងលិទ្ធផលល្អៗ កញ្ញាត្រូវការPowerបន្ថែមពីសម្លេងធម្មជាតិបន្តិច នោះកាន់តែstrong X2។

នារីក្លាហាន មកពីកំពតនិងព្រះសីហនុ កញ្ញា អែម គុណថង former Queens មកពីMiss Earthទាំង២ជំនាន់ពួកគាត់មានបទពិសោធន៍ដូចច្នេះគាត់និងមិនបន្ធូដៃឲ្យCandidate ណាឡើយ រងចាំស្តាប់Speech របស់គាត់នៅថ្ងៃfinalតើចំណាត់ថ្នាក់ណាដែលពួកគាត់ទៅដល់។

នេះគ្រាន់តែជាការទស្សន៍ទាយបុគ្គលប៉ុណ្ណោះ ព្រោះអ្វីៗ បានក្លាយជាការប្រែប្រួល លើការងារជាក់ស្តែង។ ការសន្និដ្ឋានមុុន គ្រាន់តែជាការមើលឃើញខ្លះៗ ឯចំនុខបែបណា អាស្រ័យលើ ការឡើងប្រកួតជាក់ស្តែង ដែលត្រូវខំអោយអស់។ ជូនពរបេក្ខភាពទាំងអស់មានសំណាងល្អដូចៗគ្នា៕

Facebook Comments
Loading...