យោធិនពិការម្នាក់ប្រចណ្ឌប្រពន្ធយកខ្សែភ្លើងរុំខ្លួនឆក់សម្លា..ប់ រួចចាក់សម្លា..ប់ខ្លួនឯងតាមក្រោយ

0
95

ភ្នំពេញ ៖ ដោយសារភ្លើងប្រចណ្ឌ យោធិនពិការម្នាក់ដាច់ចិត្តយកខ្សែភ្លើងរុំខ្លួនឆក់សម្លា..ប់ប្រពន្ធជាទីស្រលាញ់ រួចក៍ធ្វើសកម្មភាពចាក់សម្លា..ប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យនៅកំព្រា ដែលហេតុការណ៍ដ៏រន្ធ..ត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនដៃដល់ជាប្ដីមានឈ្មោះ ឡោ សុភារី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរយោធិនពិការ ស្នាក់នៅផ្ទះជួលខាងលើ។ ចំណែកប្រពន្ធមានឈ្មោះអាំង ស៊ីគូ អាយុ៥២ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ (អ្នកទាំងពីរស្លា..ប់នៅកន្លែងកើតហេតុ)។

តាមសម្ដីកូនស្រីបង្កើតរបស់ជនរងគ្រោះទាំងពីរខាងលើបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុឪពុករបស់គាត់តែងតែចោទម្ដាយរបស់គាត់ថាមានប្រុសថ្មី ដោយម្ដងចោទដាក់អ្នកនេះ ម្ដងចោទដាក់អ្នកនោះ គឺមិនមានភស្ដុតាងអ្វីច្បាស់លាស់នោះទេ ហើយឪពុកម្តាយគាត់បានឈ្លោះប្រកែកគ្នារយៈពេលបីថ្ងៃមកហើយ ដោយសារតែភ្លើងប្រចណ្ឌ។ លុះមកដល់យប់កើតហេតុ ពួកគាត់ជាកូនៗបានឮសំឡេងក្ដុងក្ដាំងធ្វើឱ្យភ្ញាក់ពីដំណេកដឹងខ្លួនឡើងឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរុំខ្លួនឆក់សម្លា..ប់។ ពេលឃើញដូច្នេះ ពួកគាត់ជាកូនៗចង់ចូលទៅជួយដែរ តែដោយបន្ទប់ជាប់សោព្រមទាំងឮឪស្រែកព្រមានថា បើកូនណាហ៊ានជួយគាត់នឹងសម្លា..ប់ឱ្យអស់ រួចហើយឪពុកក៏បានធ្វើសកម្មភាពចាក់សម្លា..ប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លា..ប់ទាំងពីរនាក់ក្នុងថ្លុកឈាមគួរឲ្យរន្ធ..ត់ខ្លាំងណាស់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញព្រមទាំងលោកគ្រូពេទ្យមកធ្វើសំណាក។ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅអវិជ្ជមានក៏ប្រគល់សពទៅសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យបន្ត និងធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...