បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ១១៧គ្រួសារនៅស្រុក២នៃខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយទឹកភ្លៀងជន់លិចលំនៅឋាន កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដែលភ្លៀងខ្លាំងរយៈពេល៣ម៉ោងស្ទើរទូទាំងខេត្តបន្ទាយមានជ័យ។
ភ្លៀងខ្លាំងនាល្ងាចថ្ងៃទី២៣កញ្ញានេះ បានធ្លាក់រយៈពេលដល់ទៅ៣ម៉ោង ធ្វើឲ្យបណ្តាស្រុកមួយចំនួនលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះមានស្រុកមង្គលបូរី មានប្រជាជនរងគ្រោះចំនួន២២គ្រួសារ និងក្រុងសិរីសោភ័ណ មានប្រជាជនរងគ្រោះចំនួន ៩៥គ្រួសារ ហើយប្រជាពលរដ្ឋទាំងនោះត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព និងបានទទួលស្បៀងបន្ទាន់ពីអាជ្ញាធរមូលដ្ឋាន។
លោកអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតមានសភាពនៅហ្នឹង និងប្រជាពលរដ្ឋចំនួន១៥៧គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព ដោយក្នុងនោះ ៩៧គ្រួសារ បានទទួលស្បៀងបន្ទាន់ពីរដ្ឋបាលខេត្ត និងក្រុមការងារ ហើយ ចំពោះគ្រួសារដែលពុំទាន់បានទទួល នឹងផ្តល់ជូននៅថ្ងៃបត្តបន្ទាប់។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម កំពុងនៅបន្តប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ ដឹកនាំបញ្ជា និងគ្រប់គ្រងសភាពការណ៍គ្រោះធម្មជាតិ ព្រមទាំងបានចាត់តាំងក្រុមការងារ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចុះពិនិត្យ និងចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយ ទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ពោលគឺត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីហេតុការណ៍ធ្ងន់ធ្ងរកើតឡើងមិនឲ្យប្រជាពលរដ្ឋយើងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕
Temp EMail
[…]just beneath, are several entirely not related web pages to ours, even so, they may be surely worth going over[…]
Temp EMail
[…]Every as soon as in a though we pick out blogs that we read. Listed beneath would be the most current web pages that we select […]
Temp EMail
[…]one of our visitors a short while ago encouraged the following website[…]
Temp EMail
[…]although sites we backlink to below are considerably not connected to ours, we really feel they may be essentially really worth a go via, so possess a look[…]
Comments are closed.