ផ្លូវជាច្រើនខ្សែក្នុងភូមិសំរោងកណ្តាល ដែលកើតចេញពីកម្លាំងសាមគ្គីត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ក្នុងថ្ងៃសូត្រនិមន្តកាន់បិណ្ឌ

0
499

ភ្នំពេញ ៖ ផ្លូវជាច្រើនខ្សែដែលកើតឡើងដោយមានកម្លាំងមហាសាមគ្គី មានព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម ប្រជាពលរដ្ឋទាំង៤ភូមិ ប្រជាការពារ ដែលជាថវិការសប្បុ​រសជនជិតឆ្ងាយ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ និងចែកអំណោយដល់ប្រជាពលរដ្ខចាស់ជរា និងទីទាល់ក្រ ចំនួន១១០គ្រួសារ ក្រោមអធិបតីយភាពលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងវត្តសុវណ្ណរាសីរតនារាម ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា យើងពិតជាមានមោទនភាពខ្លាំងណា​ស់ ដែលផ្លូវជាច្រើនខ្សែនេះបានកើតឡើង ដោយកម្លាំងមហាសាមគ្គីមានព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម កម្លាំងប្រជាពលរដ្ឋទាំង៤ភូមិ ប្រជាការពារ ដែលថិវិការបានមកពីសម្តេចព្រះវនរ័តកិត្តបណ្ឌិត ណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា សាលាខណ្ឌព្រែកព្នៅ និងសប្បុរសជនជិតឆ្ងាយផងដែរ។

លោកបន្តថា ការចូលរួមរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ។

លោកបន្ថែមថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យក្រុមការងារ បន្តរួមចំណែកកសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងសាលាខណ្ឌព្រែកព្នៅ និងក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរសង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នាដំណើរការស្ថាបនាផ្លូវជាច្រើនខ្រែ បានរួចរាល់ជាស្ថាពរនៅក្នុងភូមិសំរោងកណ្ដាល ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋឆ្លងកាត់ ពិសេសនាបុណ្យភ្ជុំបិណ្ឌនេះ។

គួបញ្ជាក់ផងដែរថ្ងៃសម្ភោធឲ្យប្រើប្រាស់ និងចែកអំណោយដល់ប្រជាពលរដ្ខចាស់ជរា និងទីទាល់ក្រ ចំនួន១១០គ្រួសារ នោះគឺចំថ្ងៃព្រះតេជគុណសេរីមង្គលោ សុខ សម្បត្តិ បានលាចាកសិក្ខាបទពីព្រះផ្នួសដែលបានបួសសងគុណឪពុកម្តាយ និងលាបំណន់រយៈពេល៧ថ្ងៃ ហើយបានធ្វើពិធីរាប់បាត្រ និងព្រះសង្ឃពហូទេវា ឆ្លងជាកិច្ចបង្ហើយបុណ្យផងដែរ៕

Facebook Comments
Loading...