ក្មេងស្រីម្នាក់បានរត់តាមឪពុកទៅបេះផ្លែអំពិលយកមកស្ល ដោយឪពុកមិនបានមើលកូនចុះលេងទឹកប្រឡាយលង់ស្លា..ប់បាត់

0
438

បាត់ដំបង ៖ ក្មេងស្រីម្នាក់បានរត់តាមឪពុកទៅបេះផ្លែអំពិលផ្លែយកមកស្ល ដោយឪពុកមិនបានមើលកូនចុះលេងទឹកប្រឡាយលង់ស្លា..ប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង០០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចឆករការ ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បូលិសមូលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះដែលលង់ទឹកស្លា..ប់មានឈ្មោះ សំបាន ធារ៉ា  ភេទស្រីអាយុ១៦ខែ រស់នៅជាមួយឳពុក ម្តាយក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីម្ដាយឈ្មោះ ហឿត លីន ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវជាម្ដាយបង្កើតក្មេងស្រីរងគ្រោះបានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុខ្លួនបានប្រើប្តីរបស់ខ្លួនឲ្យទៅបេះផ្លែអំពិលដែលនៅចម្ងាយប្រមាណ ២០ម៉ែត្រពីផ្ទះដើម្បីយកមកស្លម្ជូរ ពេលនោះប្តីគាត់ដើរទៅបេះអំពិល កូនស្រីរងគ្រោះបានរត់ទៅជាមួយតាមក្រោយ រហូតដល់បេះផ្លែអំពិលបានហើយយកស្លបានបន្តិច ម្ដាយក៏ឆ្ងល់បាត់កូនស្រីក៏ភ្ញាក់ផ្អើលទាំងប្តី និងប្រពន្ធនាំគ្នារត់រក លុះទៅមើលក្នុងប្រឡាយទឹកដែលឋិតនៅជិតដើមអំពិលដែរនោះ ក៏បានឃើញកូនអណ្តែតទឹកស្លា..ប់បាត់ទៅហើយ។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យហើយបានដាក់ការកត់សំគាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកថប់ផ្លូវដង្ហើមពិតប្រាកដមែន បន្ទាប់ពីសមត្តកិច្ចជំនាញបានពិនិត្យរួចក៏បានប្រគល់សពកុមារីរងគ្រោះឱ្យទៅឪពុកម្តាយបន្តរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...