ភ្នំពេញ ៖ រថយន្តធន់ធំបើកកៀរ និងកិនម៉ូតូបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតបានស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម័ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយជាតិលេខ៤ មុខសាលាអនុវិទ្យាលយ័ហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ងុំ សុខហេង ភេទប្រុសអាយុ២៨ឆ្នាំ ចំណែកសពមានឈ្មោះរ័ត្ន ឧត្តម ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរជាងជួលជុលម៉ាស៊ីនតាមរោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកជនបង្ក ភឿង វណ្ណាភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្ននៅភូមិ ថមល្អឃុំថមល្អ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកស្មាស់រ៉េវ៉ូពណ៌ខ្មៅស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ1V 8305 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធន់ធំពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-6633 ធ្វើដំណើរមកពីក្រោយកៀរបណ្តាលឱ្យម៉ូតូដួលខ្ទៀតមនុស្សចូលក្រោមរថយន្តកិនស្លា..ប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ ភ្លាមនោះរថយន្តបានព្យាយាមបើកគេចខ្លួនរហូតទៅដល់មហាវិថីឈ្នះឈ្នះត្រូវបានសមត្ថកិច្ចដេញឃាត់បានតែម្តង។
បច្ចុប្បន្ន សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំការដោះស្រាយតាមច្បាប់៕
Email For 20 Minutes
[…]please go to the websites we follow, which includes this 1, as it represents our picks from the web[…]
Link Shortener Bitly
[…]Wonderful story, reckoned we could combine several unrelated data, nevertheless actually really worth taking a search, whoa did 1 master about Mid East has got far more problerms as well […]
Comments are closed.