អតីតតារាភាពយន្តខ្មែរទសវត្ស៦០អ្នកស្រី ណុប យ៉ាដា ទទួលមរណភាពក្នុងជន្មាយុ៨១ឆ្នាំនៅប្រទេសបារាំង

0
824

ភ្នំពេញ លោកស្រី ណុប យ៉ាដា អតីតតារាភាពយ ន្ដខ្មែរជើងចាស់ក្នុងទស្សវត្សឆ្នាំ៦០បានទទួលមរ ណភាពហើយក្នុងជន្មាយុ៨១ឆ្នាំដោយសាររោគា ពាធនៅប្រទេសបារាំង។នេះបើយោងតាមទំព័រ ហ្វេសប៊ុកក្រុមព្រះសូរិយា។

នេះចាត់ទុកជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំ ផុតតសម្រាប់មហាជននិងក្រុមគ្រួសារសាច់ញាតិរបស់។នៅលើទំព័រហ្វេសប៊ុកក្រុម ព្រះសូរិយាបានលើកឡើងថាដំណឹងមរណភាពនៃអតីតតារាភាពយន្តខ្មែរ ណុប យ៉ាដា តួឯកក្នុងខ្សែភាពយន្តរឿង រិរិទ្ធីវង្ស ឬ នរកលោកិយ។

អ្នកស្រីណុប យ៉ាដា អតីតតារាភាពយន្តខ្មែរមួយរូបកាលពីទសវត្ស៦០ ដែលមានភ័ព្វសំណាងបានរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហមបានទទួលមរ ណភាពកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២១នាគេ ហដ្ឋានរបស់លោកស្រីនាខេត្តមួយក្បែរក្រុងម៉ារ៍សីប្រទេសបារាំង ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

ប្រភពបន្តថានេះជាដំណឹងដ៏សែនសោកស្តាយរកទីបំផុតគ្មានសម្រាប់ក្រុមព្រះសុរិយា ក្រុមអ្នកស្រាវ ជ្រាវមរតកចម្រៀងនិងភាពយន្តខ្មែរពីអតីតក៏ដូច ជាបងប្អូនប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រមរតកសិល្បៈខ្មែរនាសម័យយុគមាស។ការបាត់បង់លោ កស្រីគ្មានថ្ងៃវិលត្រឡប់មកវិញនេះប្រៀបដូចជាបាត់បង់វត្ថុដ៏មានតម្លៃមួយរបស់ប្រជាជាតិខ្មែរ ។

លោកស្រីណុប យ៉ាដា ដែលមហាទស្សនិកជនប្រា កដជាស្គាល់លោកស្រីយ៉ាងច្បាស់តាមរយះខ្សែភា ពយន្តខ្មែរជាច្រេីនដូចជាកូលាបស្រពោនរឿង ពេជ្ឃ ឃាតក្រមុំ រឿងបក្សីចាំក្រុង រឿងចៅស្រទបចេក ពិសេសរឿងស្រមោលអតីតកាល និងរឿងនរកលោកិ យ។តាមរយ:នេះមានមហាជនជាច្រើនបានបង្ហា ញការសោកស្តាយនិងរំលែកទុក្ខគ្រប់គ្នា៕

Facebook Comments
Loading...