តារាកំប្លែងជើងចាស់នាយកុយ ឈប់នៅទីក្រុងទៅរស់នៅស្រុកកំណើតព្រោះតែហេតុផលទាំងនេះ

0
741

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះលោក ជួង ជី ហៅនាយកុយ ក្រោយពេលអវត្តមានមួយរយ: ពីអាជីពសិល្ប:ថ្មីៗនេះក៏ស្រាប់លេចដំណឹងថាតារាកំប្លែងរូបនេះបានសម្រចឈប់នៅភ្នំពេញទៅរស់នៅឯទឹកដីស្រុកកំណើតវិញ។

ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលគ្រប់គ្នាខណ:មានការសួរនាំថាហេតុអី្វនាយកុយ បែជាមករស់នៅស្រុកកំណើតម្នាក់ឯហដោយមិនមានប្រពន្ធកូនមកជាមួយឡើយ មូលហេតុអ្វី?ឬនាយលក់ផ្ទះនៅភ្នំពេញអស់ហើយ?។

ដើម្បីស្រាយចម្ងល់អ្នកគាំទ្រតារាកំប្លែងនាយកុយ បានប្រាប់អ្នកសារព័ត៌មានថាមូលហេតុដោយសារ តែផ្ទះនៅភ្នំពេញដែលមានចំនួន២កន្លែងត្រូវបាននាយជួលឲ្យក្រុមហ៊ុនក្នុងតម្លៃបាន១ខែ៧០០ទៅ ៨០០ដុល្លារដូច្នេះ១ខែអាចបានទទួលបានចំណូលជាង១ពាន់ដុល្លារទើបនាយទុកលុយជាង១ពាន់នេះមករស់នៅឯស្រុកស្អាងវិញ។

នាយកុយបញ្ជាក់ថាការដែលមករស់នៅផ្ទះរបស់ខ្លួនឯងនៅស្រុកនេះគឺមិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ ថ្លាទេថែមទាំងមានផាសុកភាព មានកន្លែងហាត់ប្រាណ មានកន្លែងដើរយកខ្យល់អាកាសផងដែរ។ នាយថាកាលពីមុនអាចរស់នៅទីក្រុងបានដោយសារតែមិនទាន់មានកូវីដ-១៩ហើយឥឡូវកូវីដហើយសិល្បៈក៏ត្រូវបានបិទខ្ទប់មិនដឹងរកអ្វីទេ ភ្លេងការ កាត់សក់ក៏គ្មានទៀត។

តារាកំប្លែងនាយកុយ បន្ថែមថាដូច្នេះ ទើបគាត់គិត ថាយកលុយជាង១ពាន់នេះមកដេកចាយនៅស្អាងវិញហើយទំនេរៗក៏ឆ្លៀតឡាយលក់ផលិតផលនេះផលិតផលនោះផងទៅ។សូមបញ្ជាក់ថានាយកុយ បច្ចុប្បន្នកំពុងរស់នៅឯស្រុកកំណើតនៅភូមិព្រែកជ្រូក ស្រុកស្អាង ខេត្តកណ្តាល៕

Facebook Comments
Loading...