រថយន្តបុកម៉ូតូ១គ្រឿងខ្ទាតទៅបុករថន្ត១គ្រឿង ហើយរថយន្តបង្កបើករត់ទៅបុករថយន្ត១គ្រឿងទៀតរងរបួសបុរសម្នាក់

0
593

ព្រះសីហនុ ៖ រថយន្តបុកម៉ូតូ១គ្រឿងខ្ទាតទៅបុករថន្ត១គ្រឿង ហើយរថយន្តបង្កបើករត់ទៅបុករថយន្ត១គ្រឿងទៀតរងរបួសបុរសម្នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្លូវចូលបុរីគុជអាស៊ីស្ថិតក្នុងភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-8695 បើកបរដោយបុរសម្នាក់ជនជាតិខ្មែរ បានជ្រុលចង្កូតទៅបុកប៉ះនិងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់អ្នកបើកបរម៉ូតូរងរបួសមធ្យម រួចម៉ូតូផ្លោងទៅបុកប៉ះនិងរថយន្តមួយគ្រឿងទៀត ដែលចតចោលនៅឆ្វេងដៃម៉ាកព្រុស ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2AW-4482 រងការខូចខាតបន្តិចបន្ទួច ហើយរថយន្តបង្កព្យាយាមបើករត់ ជ្រុលទៅបុកប៉ះរថយន្តដែលចតទុកចោលមួយគ្រឿងទៀត ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BJ-5503 រងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុភាគីរថយន្តបង្កបានសងសំណងភាគីខាងម៉ូតូចំនួន៣០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយឡែករថយន្តទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវខេត្តព្រះសីហនុ រងចាំការដោះស្រាយតាមនីតិវិធី៕

Facebook Comments
Loading...