បុរសស្រវឹងស្រាម្នាក់ ត្រូវបានប៉ូលិសនាំមកកាន់ប៉ុស្ដិ៍ បន្ទាប់ពីបើករថយន្តបុករ៉ឺម៉កសណ្ដោង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

0
616

ភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់ ត្រូវបានប៉ូលិសនាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បន្ទាប់ពីបានបើកករថយន្តFordមួយគ្រឿងទៅបុករ៉ឺម៉កសណ្ដោង កំពុងឈប់ប៉ះកង់នៅចញ្ចើមមផ្លូវ ហើយរុញទៅបុកបុរសម្នាក់ជាម្ចាស់រ៉ឺម៉កបណ្ដាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងច្រកចូលទីលានចាក់សម្រាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានប្ដីប្រពន្ធពីរនាក់បានបើករ៉ឺម៉កសណ្ដោងមកប៉ះកង់ម៉ូតូ ដោយចករ៉ឺម៉កសណ្ដោងលើចញ្ចើមផ្លូវត្រឹមត្រូវ។ ខណៈកំពុងប៉ះកង់ម៉ូតូសណ្ដោងរ៉ឺម៉ក ស្រាប់តែមានបុរសម្នាស្រវឹងស្រាបានបើករថយន្តម៉ាកFord មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-4333 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន និងរេចង្កូតមកស្ដាំដៃឡើងលើចញ្ចើមផ្លូវមកបុករ៉ឺម៉កសណ្ដោងពីក្រោយពេញទំហឹង ធ្វើឲ្យរ៉ឺម៉កសណ្ដោងរុញទៅបុកបុរសម្នាក់ជាម្ចាស់កំពុងឈរមើលជាងប៉ះកង់បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយបានឃាត់តៃកុងរថយន្តបង្កមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យឲ្យធ្វើការវាស់វែងយករថយន្តបង្ក និងរ៉ឺម៉កសណ្ដោងទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ៕

Facebook Comments
Loading...