កិច្ចចរចាត្រូវបានបញ្ចប់ ហើយការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់នឹងប្រព្រឹត្តទៅនៅខេត្ត Panjshir និងតំបន់ផ្សេងៗទៀតនៃប្រទេសអាហ្វហ្គានីស្ថាន

1
136

បរទេស ៖ កងកម្លាំងតស៊ូនៅខេត្ត Panjshir នៅភាគឥសាននៃប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងបន្តប្រយុទ្ធជាមួយក្រុមពួកតាលីបង់ ព្រោះកិច្ចចរចារបស់ពួកគេមិនបាននាំមកនូវលទ្ធផលណាមួយឡើយ។

កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Mohammad Naeem បានប្រាប់សារព័ត៌មាន Sputnik ថា ក្រុមចលនានេះនឹងមិនទៅកាន់កាប់ខេត្ត Panjshir ដោយកម្លាំងទេ ដោយបានច្រានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា មេដឹកនាំនៃក្រុមអ្នកតស៊ូបានប្រកាសថាកិច្ចចរចាបានបរាជ័យ ហើយក្រុមតាលីបង់បានគ្រោងដាក់កងកម្លាំងរបស់ពួកគេតាមផ្លូវចូលទៅក្នុងខេត្តនោះ។

ក្រុមរណសិរ្សតស៊ូជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីកិច្ចចរចាបានបរាជ័យ ហើយការវាយប្រហាររបស់តាលីបង់ចុងក្រោយ វាត្រូវបានសម្រេចថា កិច្ចចរចាត្រូវបានបញ្ចប់ ហើយការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់នឹងប្រព្រឹត្តទៅនៅខេត្ត Panjshir និងតំបន់ផ្សេងៗទៀតនៃប្រទេសអាហ្វហ្គានីស្ថាន»។

យោងតាមក្រុមរណសិរ្សនេះបានឱ្យដឹងថា ក្រុមតាលីបង់បានផ្តល់អាសនៈមួយ ឬពីរនៅក្នុងរដ្ឋាភិបាលដែលពួកគេកំពុងព្យាយាមបង្កើត ប៉ុន្តែក្រុមអ្នកតស៊ូបានបដិសេធការផ្តល់ជូននេះ។

ខេត្ត Panjshir គឺជាបន្ទាយនៃក្រុមរណសិរ្សតស៊ូជាតិដែលដឹកនាំដោយលោក Ahmad Massoud ជាកូនប្រុសរបស់អតីតមេបញ្ជាការទ័ពព្រៃអាហ្វហ្កានីស្ថាន លោក Ahmad Shah Massoud និងអតីតអនុប្រធានាធិបតី លោក Amrullah Saleh ដែលបានប្រកាសខ្លួនឯងថាជាប្រធានាធិបតីចាំផ្ទះ។

លោក Massoud បានសន្យាថា នឹងចុះចេញពីតំណែងក្នុងករណីដែលក្រុមនេះបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងធានាសិទ្ធិស្មើគ្នាសម្រាប់ជនជាតិអាហ្វហ្កានីស្ថានទាំងអស់៕ ប្រភព Sputnik

Facebook Comments
Loading...

1 COMMENT

Comments are closed.