បុរសម្នាក់ទំនងស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនដួលបោកក្បាលស្លាប់នៅមាត់ប្រឡាយលើផ្លូវ៣១៦

1
87

ស្វាយរៀង ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកម៉ូតូក្នុងល្បឿនលឿន រួចរ៉េចង្កូតដួលបោកក្បាលស្លា..ប់ខ្ទាតទៅប្រឡាយ ចញ្ចើមថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង២៥នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតលើផ្លូវ៣១៦ ភូមិព្រៃស្ទៀងឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ ឃិន សារ៉ាយ អាយុ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៏ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ស្វាយរៀង១C៥៥៤៨។

ប្រភពពីអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៏ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ស្វាយរៀង១C៥៥៤៨លើផ្លូវលេខ៣១៦ធ្វើដំណើរក្នុងទិសដៅពីជើង មកត្បូង ដោយប្រើប្រាស់ល្បឿនលឿននិងទំនងស្រវឹងស្រា ស្រាប់តែរ៉េចង្កូត ដួលបោកក្បាលស្លា..ប់នៅប្រឡាយចញ្ចើមថ្នល់បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...

1 COMMENT

  1. MKsOrb

    […]very couple of internet sites that transpire to become in depth below, from our point of view are undoubtedly effectively really worth checking out[…]

Comments are closed.