បុរសម្នាក់បានស្លា..ប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូធុនធំម៉ាកXRត្រូវរថយន្តហាយលេនឌ័របុក

0
498

ភ្នំពេញ ៖ បុរសម្នាក់បានបាក់ជើងម្ខាងស្លា..ប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូធុនធំម៉ាកXRមួយគ្រឿងត្រូវរថយន្តហាយលេនឌ័របុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង០១ និង៣០យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែងផ្លូវ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ វ៉ន សុផល ភេទប្រុសអាយុ៤៨ឆ្នាំ មានស្រុកកំណើត ឃុំកោះចរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្នស្នាក់នៅ ភូមិចំរើនផលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2R-7383ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកXRពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY-4000ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ចំហៀងខាងខាងមុខ បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ដួលបោកនឹងថ្នល់ បណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ជើងស្តាំម្ខាងរបួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តសង្គ្រោះបានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែក្រោយមកជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកក៏បានស្លា..ប់នៅឯមន្ទីរពេទ្យ ហើយរថយន្តសង្គ្រោះបន្ទាន់បានដឹកសពជនរងគ្រោះមកកន្លែងកើតហេតុវិញដើម្បីរកសាច់ញាតិ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងរថយន្តនិងម៉ូតូរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...