កំពូលតារាសំណើច ទិនហ្វី រងពាក្យចចាមអារ៉ាមថា «គោចាស់ ប្រទះស្មៅខ្ចី» ដោយកំពុងបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយបេក្ខនារីប្រឡងបវរកញ្ញាម្នាក់មានវ័យ១៧ឆ្នាំ

0
1096

ប្រទេសចិន ៖ តារាសម្តែងហុងកុងល្បីឈ្មោះលោក Stephen Chow ដែលគេស្គាល់ជាទូទៅថា កំពូលតារាសំណើច ទិនហ្វី ពេលនេះកំពុងតែបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយបេក្ខនារីប្រឡងបវរកញ្ញាម្នាក់មានវ័យ១៧ឆ្នាំ ឈ្មោះថា Ukei Cheung ដែលពាក្យចចាមអារ៉ាមនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times។

តារាសម្តែង ទិនហ្វី ដែលបច្ចុប្បន្នមានវ័យ៥៩ឆ្នាំនេះ កំពុងតែត្រូវបានគេនិយាយថា «គោចាស់ ប្រទះស្មៅខ្ចី» ត្បិតនារី ដែលត្រូវគេអះអាងថា កំពុងមានស្នេហាជាមួយតួអង្គ ទិនហ្វី មានវ័យទើបតែ១៧ឆ្នាំ។ ពាក្យចចាមអារ៉ាមនេះ បានលេចឡើង គឺក្រោយពេលដែលលោក Stephen Chow និង Ukei Cheung បានទៅកំសាន្តជាមួយគ្នា ដែលមើលទៅយ៉ាងស្និទ្ធស្នាលនៅលើ កាប៉ាល់ដ៏ទំនើបមួយ។

ពាក់ព័ន្ធងករណីនេះអ្នកនាំពាក្យរបស់តារាល្បី Stephen Chow បានអះអាងថា គឺជារឿងមិនពិតឡើយ ដោយអះអាងថា ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ស្គាល់គ្នានោះឡើយ និងអះអាងថា នៅលើ កាប៉ាល់នោះ គឺមានមនុស្សច្រើន។

សូមជម្រាបថា តារាសម្តែង  Stephen Chow ឬ ទិនហ្វី ជាមនុស្សដែលមានភាពឯកជនបំផុត ពោលរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក មិនងាយទម្លាយចេញមកនោះទេ ខណៈកន្លងទៅលោកក៏ធ្លាប់រងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហ៍ជាមួយតារាចម្រៀងនិងតារាសម្តែង Karen Mok និង Athene Chu៕

Facebook Comments
Loading...