បុរសម្នាក់បើករថយន្តបុកគេហើយមិនឈប់ទទួលខុសត្រូវ ហើយបានព្យាយាមបើករត់ត្រូវ ប្រជាពលរដ្ឋដេញឃាត់បានមកវិញ

0
480

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនបើករថយន្ត ឡិចស៊ីស  RX-330 បានជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងពេញទំហឹងបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង២១ យប់ថ្ងៃទី២២ ខែសីហាឆ្នាំ ២០២១ នៅចំណុចក្បែរក្រាស់សាំងសូគីម៉ិចតាមបណ្តោយផ្លូវ ២០០៤កែងនឹង ផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ ហើយរថយន្តបង្កព្យាយាមបើករត់ ត្រូវបងប្អូនប្រជាពលរដ្ឋដេញប្រផាប់ចាប់ប្រភីងរហូតមកដល់ចំណុចបុរីមួយកន្លែងក្បែរ មណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទើបនាំគ្នាឃាត់ជាប់រួចរាយការណ៍ជូនសមត្ថកិច្ច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀតបើករថយន្តឡិចស៊ីRX-330 ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BA-1891ធ្វើដំណើរកតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវណតប្រីតបានជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាំគ្នាឃើញដេញចាប់ប្រផាប់ប្រភីងរហូតដល់ចំណុចក្នុងបុរីមួយកន្លែងក្បែរមណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ទើបឃាត់ជាប់ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកឃាត់រថយន្តនិងអ្នកបើកបរភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តនិងអ្នកបើកបរទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាច្បាប់៕

Facebook Comments
Loading...