តើអាចទេដែលកីឡាករRomelu Lukaku ថាមក Chelsea លើកនេះខ្លួននិងធ្វើឲ្យបានល្អជាង១០ឆ្នាំមុន

0
1105

កីឡាបរទេស ៖ កីឡាករRomelu Lukaku ក្នុងឱកាសបង្ហាញខ្លួនជាថ្មីឱ្យក្រុម Chelsea ម្តងទៀតបានលើកឡើងថា ខ្លួនមានសមត្ថភាពពេញលេញជាង១០ឆ្នាំមុន ហើយខ្លួនមានអារម្មណ៍រូចរាល់ហើយសម្រាប់បង្ហាញសមត្ថភាព ជួយក្រុម និងច្បាស់ក្នុងចិត្តថាអាចលេងបាននៅពេលអ្នកចាត់ការត្រូវការ និងមិត្តរួមក្រុមត្រូវការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមតោខៀវ Chelsea បាននាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Lukaku ត្រលប់មកវិញហើយពីក្រុម Inter Milan ដោយតម្លៃខ្លួនរហូតដល់៩៨លានផោនឯណោះ។ ការចូលរួមជាថ្មីនេះដែរ កីឡាករសញ្ជាតិបែលហ្សិកបាននិយាយថាខ្លួនសប្បាយក្នុងការត្រលប់មកវិញ ហើយក៏នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជួយក្រុមនារដូវកាលនេះផងដែរ។

Lukaku បានបញ្ជាក់បន្ថែមទៀតថា៖ “ខ្ញុំមានអារម្មណ៍ថាខ្លួនមានសមត្ថភាពពេញលេញជាង១០ឆ្នាំមុន។ ខ្ញុំគ្រាន់តែចង់ជួយក្រុម និងច្បាស់ក្នុងចិត្តថាអាចលេងបាននៅពេលអ្នកចាត់ការត្រូវការ និងមិត្តរួមក្រុមត្រូវការ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាពួកគេនឹងមានអារម្មណ៍សុវត្ថិភាពនៅពេលមានវត្តមានរបស់ខ្ញុំក្នុងទីលាន”៕

Facebook Comments
Loading...