ស្ត្រីកម្មការិនីរោងចក្រម្នាក់ ពេលយប់ឮឈ្លោះប្រកែកជាមួយប្តីស្រាប់ព្រឹកឡើងឃើញចងកសម្លា…ប់ខ្លួននៅក្នុងបន្ទប់ជួល

1
106

ភ្នំពេញ ៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់ ពេលយប់ឈ្លោះប្រកែកជាមួយប្តីអស់រយៈពេលជាច្រើនម៉ោង ស្រាប់ព្រឹកឡើងគេឃើញចងកសម្លា…ប់ខ្លួននៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ នឹង១៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចនឹងបរិវេណសួនកាណាឌីយ៉ា នៅក្នុងបន្ទប់ជួលលេខ០៦ អាគារលេខ១៦ ក្នុងសង្កាត់ចោមចៅទី០១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

សពស្ត្រីខាងលើឈ្មោះ អុញ សុខលៀង អាយុ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានស្រុកកំណើតរស់នៅភូមិព្រះស្រែ ឃុំបឹងព្រះ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ ដែលមានប្ដី ឈ្មោះ សេង សុភាព អាយុ២៥ បច្ចុប្បុន្នរស់នៅភូមិ ឃុំ ខេត្តកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសូរសំឡេងប្ដីប្រពន្ធមួយគូនេះមានការឈ្លោះប្រកែកគ្នាអស់រយៈពេលជាច្រើនម៉ោង មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ ក្រោយមកពួកគេទាំងពីរនាក់ក៍បានទៅដេកបន្ទប់ផ្សេងៗពីគ្នា រីឯជនរងគ្រោះបានដេកក្នុងបន្ទប់ជួលរបស់ខ្លួនដូចសព្វមួយដង ខណៈពេលព្រឹកឡើងក៏មានមិត្តភក្កិរបស់នាងដែលជាអ្នកធ្វើការរោងចក្រជាមួយគ្នានោះមិនឃើញរូបនាងដើរចេញមកក្រៅ ហើយឃើញទ្វារបន្ទប់បិទជិតតែគ្មានចាក់គន្លឹះនៅពីខាងក្នុងនោះ បានស្រែកហៅម្ដងហើយម្ដងទៀតមិនឮសូរសម្លេងឆ្លើយទើបមិត្តភក្កិដែលធ្វើការរោងចក្រជាមួយគ្នានោះ ក៏បានសម្រេចចិត្តវាចូលទៅរកមើលខាងក្នុងស្រាប់តែប្រទះឃើញជនរងគ្រោះចងកជាប់និងឡៅតឿសម្លា…ប់ ខ្លួនបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។

ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនៅកន្លែងសាកសពដែលបានចងកសម្លា…ប់ខ្លួននោះរួចរាល់ ហើយក៏បានទាក់ទងទៅលោកគ្រូពេទ្យឲ្យចុះមកយកសំណាកទៅពិនិត្យជាមុនសិនដើម្បីរកនៅជំងឺ កូវីត១៩ រួចរា​ល់ឃើញថាជនរងគ្រោះគឺអវិជ្ជមាន ទើបប្រគល់សពឲ្យទៅសមត្ថកិច្ចជំនាញធ្វើកំណត់​ហេតុ​នឹងកោសល្យវិច្ច័យរួចរាល់ ក៍បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...

1 COMMENT

Comments are closed.