ឃើញហើយគួរឲ្យអាណិតខ្លាំងណាស់! ទិដ្ឋភាពប្រជាជនអាហ្វហ្គានីស្ថាន ជម្លៀសខ្លួនពីប្រទេស

0
751

កាប៊ុល ទិដ្ឋភាពដែលប្រជាពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើននាំគ្នាសម្រុកទៅកាន់ព្រមានយន្តហោះអន្តរជាតិទីក្រុង កាប៊ុល ដើម្បីរកកន្លែងសុវត្ថិភាពផង និងដើម្បីជម្លៀសខ្លួនចេញពីប្រទេសផងឃើញហើយពិតជាអាណិតខ្លោចចិត្តណាស់ បន្ទាប់ពីក្រុមឧទ្ទាម តាលីបង់ វាយកាន់កាប់បានប្រទេសអាហ្វហ្គានីស្ថាន។

រហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ កងទ័ពសហរដ្ឋអាមេរិក នៅតែបន្តបេសកកម្ម ជម្លៀសមន្ត្រីទូត និងប្រជាជនអាមរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ក្នុងនោះប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ដែលនាំគ្នាសម្រុកទៅកាន់ព្រលានយន្តហោះអន្តរជាតិទីក្រុងកាប៊ុល ដោយប្រជាពលរដ្ឋមួយចំនួន បានត្រឹមតែមើលយន្តហោះរបស់អាមេរិកហោះចេញពីប្រទេសខ្លួនឆ្ងាយទៅៗតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះក៏មានប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននាំគ្នាប្រជ្រៀតឡើងយន្តហោះដើម្បីជម្លៀសខ្លួនចេញ ពីប្រទេសទាំងភ័យស្លន់ស្លោ ដោយគេសង្កេតឃើញប្រជាពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួនមិនត្រឹមតែ ចូលក្នុងយន្តហោះនោះទេ ថែមទាំងមាននៅលើដំបូលយន្តហោះ និងនៅអង្គុយតោងតាមទ្វារជណ្តើរយន្តហោះ រួមទាំងកន្លែង មួយចំនួនទៀតនៅលើយន្តហោះដែលអាចប្រជ្រៀតទៅជាមួយបាន ដែលមានអ្នកខ្លះគេសង្កេត ឃើញធ្លាក់ពីយន្តហោះក៏មាននៅពេលដែលយន្តហោះហោះឡើង៕

Facebook Comments
Loading...