ស្ត្រីម្នាក់ដាច់ចិត្តគិតខ្លីឡើងមកលើស្ពានជ្រោយចង្វា បំណងមកលោតទឹកស្លាប់ខ្លួនដោយសារខឹងកូន និងប្តីនិយាយមិនស្តាប់

1
85

ភ្នំពេញ ៖ ស្ត្រីម្នាក់ដាច់ចិត្តគិតខ្លីឡើងមកលើស្ពានជ្រោយចង្វា បំណងមកលោតទឹកស្លាប់ខ្លួនដោយសារតែខឹងប្រដៅកូនប្រុសស្រីមិនស្តាប់តាមគន្លងធម៌(កូនក្នុងវ័យសិក្សាបែជាមានសង្សា)រួមទាំងពិបាកចិត្តចេះតែបញ្ហារកាំរកុះជាមួយប្តី តែសំណាងល្អបានធ្នកដំណើរជួយចាប់ឃាត់ទាន់ពេល ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ ធ្វើដំណើរថ្មើរជើង បានដើរឆ្ពោះឡើងលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ដោយដើរបណ្តើរ យំបណ្ដើរមិនដឹងថាមានវិបត្តិអ្វីនោះទេ លុះពេលមកដល់ចំណុចកើតហេតុស្ត្រីខាងលើក៏បានលើកជើងម្ខាងដាក់លើបង្កាន់ដៃស្ពាន តោងឡើងបំណង់លោតចូលក្នុងទឹកទន្លេ ដើម្បីបញ្ចប់ជីវិត តែភ្លាមៗនោះក៏មានប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ បានឃើញហេតុការណ៍ ក៏ប្រញាប់ ប្រញាល់ស្ទុះទៅចាប់ទាញស្ត្រីរូប នោះចុះមកវិញបានទាន់ពេលវេលា។

បន្ទាប់មកក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន បាននាំយកទៅសាកសួរ នាពេលដែលសួរនាំស្ត្រីរូបនោះ បាននិយាយរៀបរាប់ទាំងទឹកភ្នែកថាគាត់មានឈ្មោះ វ័ន សន អាយុ៤២ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់ទួលសង្កែទី១ ខណ្ខណ្ឌឬស្សីកែវ ជាមួយប្តី  និងមានកូនប្រុស ស្រីចំនួន៣នាក់ ដោយកូដោយកូនប្រុសច្បងអាយុ១៩ឆ្នាំហើយ។

ស្ត្រីរូបនោះបន្តទៀតថាគាត់ពិតជាមានបំណងលោតទឹកសម្លាប់ខ្លួនពិបាកមែន គឺគឺដោយសារគាត់មានវិបត្តិផ្លូវចិត្តរឿងកូនប្រុសមានទំនាក់ទំនងស្នេហា មិនស្តាប់តាមដំបូន្មាន គាត់និងម្យ៉ាងវិញទៀតគាត់តែងតែមានរឿងរកាំរកូសជាមួយ និងប្តីទើបសម្រេចិត្តធ្វើដូច្នេះតែម្តង។

ប្រភពព័ត៌មានបន្តថាក្នុងហេតុការណ៍នោះដែរលុះមួយ សន្ទុះក្រោយមកក៏ស្រាប់ តែកូនប្រុសស្រី របស់ស្ត្រីខាងលើ បានមកដល់ទីតាំងកើតហេតុ រួចក៏បាននាំគ្នាលុតជង្គង់សំពះ សុំទោសស្ត្រីជាម្តាយ និងសូមអង្វរស្ត្រីជាម្តាយឲ្យត្រឡប់ទៅផ្ទះជាមួយពួកគេវិញផងដែរ។ បន្ទាប់ពីកូនប្រុស ស្រីរបស់ស្ត្រីដែលមានវិបត្តិនោះធ្វើការអង្វរ កស្ត្រីជាម្តាយអស់រយៈ ពេលប្រមាណជាងកន្លះម៉ោង ទើបស្ត្រីជាម្តាយសម្រេចចិត្តយល់ព្រមជាមួយកូនៗ ដោយ ក្នុងលក្ខណ្ឌគឺត្រូវដកទូរស័ព្ទដៃពីកូនប្រុសច្បងមួយរយៈសិន ហើយពួកគេក៏យល់ព្រម ជាមួយគ្នា រួចក៏ឡើងជិះម៉ូតូដឹកគ្នាត្រឡប់ទៅផ្ទះវិញ៕

Facebook Comments
Loading...

1 COMMENT

Comments are closed.