រថយន្តបើកជែងនិងរថយន្ត រួចជ្រុលទៅបុកនឹងម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

1
95

ភ្នំពេញ ៖ រថយន្ត១គ្រឿងបើកក្នុងល្បឿនលឿន រួចវ៉ាជែងនិងរថយន្ត១គ្រឿងទៀត ខ្វះការប្រុងប្រយ័ត្ន ហើយបានជ្រុលទៅបុកនឹងម៉ូតូ១គ្រឿងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ន ផានុត មានអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិស្រែគុយ ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តបង្កក្រោយកើតហេតុបានបើករត់គេចខ្លួនបាត់ស្រម៉ោល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រពណ៍ទឹកប្រាក់មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាជាមួ​យ​ នឹងរថយន្តមួយគ្រឿងទៀតស្រាប់តែជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកសង់សេ125 សេរីឆ្នាំ 2013 ពណ៌ខ្មៅពាក់ស្លាកលេខពេញភ្នំពេញ1BC 5007ដែលបើកបរដោយយុវជនម្នាក់ពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបើកបន្តរត់គេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...

1 COMMENT

Comments are closed.