រថយប្តលុចស៊ីសNX200T បុករថយន្តម៉ាកDAEWO បណ្ដាលឲ្យឆេះសន្ធោសន្ធៅនិងរងរបួសមនុស្ស២នាក់

0
701

កណ្ដាល ៖ រថយន្តម៉ាកDAEWO បើកបត់ត្រឡប់ក្រោយត្រូវរថយន្តលុចស៊ីសNX200T ឆេះយ៉ាងសន្ធោ សន្ធៅ បណ្តលឲ្យរងរបួសមនុស្សចុះនួន២នាក់ កាលពីវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខច្រកចូលបុរីសេរីមង្គលស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តរងការខូចខាតមាន២គ្រឿង ទី១រថយន្តម៉ាកលុចស៊ីសNX200T ពណ៌សឬ ពាក់ស្លាកលេខភ្នំពេញ2BO-8772 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកDAEWO ពណ៌ខៀវ ពាក់ស្លាកលេខ  ភ្នំពេញ2D-7735 បើកបរដោយឈ្មោះ ឡេង គឹមសយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិ ព្រែកខ្មែរ ឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាលនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ប៉ឹត សុជាតិ ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ(រងរបួសធ្ងន់ទាំង០២នាក់)។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកDAEWO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2D-7735 បើកបរដោយឈ្មោះ ឡេង គឹមសយ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះប៉ឹត សុជាតិ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង រួចបត់ឆ្វេងត្រលប់ក្រោយ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកលុចស៊ីសNX200T ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2BO-8772 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តលុចស៊ីស200T បានរេចង្កូតទៅស្តាំរួចក៌បានបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមឆេះយ៉ាងសន្ធោសន្ធៅ (អ្នកបើកបរគេចខ្លួនបាត់មិនទាន់ស្គាលអត្តសញ្ញាណ )រីឯរថយន្តម៉ាកDAEWO រងការខូចខាតធ្ងន់ធ្ងរ និងអ្នកបើកបរ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅព្យាបាល នៅគ្លីនិកឯកជនមួយកន្លែងនៅស្រុកស្អាង។

ក្រោយពីមានហេតុការណ៍ កម្លាំងនគរបាលជំនាញក្រុងតាខ្មៅ បានចុះមកកន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង រួចកសាងសំណុំរឿងដកហូតយករថយន្តទាំង២គ្រឿងទៅរក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមតិវិធី។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុដែលមានគ្រោះថ្នាក់កើតឡើង គឺបណ្ដាលមកពីអ្នកបើកបររថយន្ថម៉ាកDAEWO ពណ៌ខៀវបើកបត់ឆ្វេងត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្តម៉ាកលុចស៊ីសNX200Tបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន៕

Facebook Comments
Loading...