សូមប្រុងប្រយ័ត្ន!កម្ពុជានឹងមានបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី១១ដល់១៦សីហា នៅតាមតំបន់មួយចំនួន!

0
667

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ថា កម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ។ ក្នុងនោះនៅថ្ងៃទី១១-១២ ខែសីហា ទទួល រងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣-១៦ ខែសីហា ទទួលឥទ្ធិពល ពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយ លើភាគខាងជើង ប្រទេស មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C– អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏នឹងមាន ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២–បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C-អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។

៣–តំបន់មាត់សមុទ្រ– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °c– អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

អាស្រ័យស្ថានភាពធាតុអាកាសដូច បានជម្រាបជូនខាងលើ សូមសាធារណជ្រាបជាព័ត៌​មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់៕

Facebook Comments
Loading...