ដំណឹងច្បាស់ការតារា​ឆ្នើម​ Lionel Messi ​ចាក​ចេញ​ពី​ក្លឹប Barcelona ហើយ

0
1179

កីឡាបរទេស ៖ ដំណឹងច្បាស់ការតារា​ឆ្នើម​ Lionel Messi នឹង​ចាក​ចេញ​ពី​ក្លឹប Barcelona ហើយបើ​ទោះ​ជា​ភាគី​ទាំង​ពីរ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​កាល​ពី​ពេល​កន្លង​ទៅ​​​ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​។ នេះ​ជា​ការ​ប្រកាស​របស់ក្លឹប​កាល​ពី​​យប់​ថ្ងៃ​ព្រហស្បតិ៍ទី​៥ ខែ​សីហា​ ឆ្នាំ២០២១នេះ ខណៈ​នេះ​មាន​ក្លឹប​ធំ​ៗ​​ជា​ច្រើន​កំពុង​ប្រជែង​គ្នា​ដើម្បី​យក​ Messi ដែល​​នឹង​ចរចារ​ផ្ទេរ​ទៅ​កាន់​ក្លឹប​​​ណា​មួយ​​ដោយ​ឥត​តម្លៃខ្លួន។

ក្លឹប Barca បាននិយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖«ទោះ​ជា​ក្លឹប FC Barcelona និង​ Lionel Messi បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ថ្មី និងចេតនា​នៃ​ភាគី​ទាំង​ពីរ​ដើម្បី​ចុះ​កិច្ច​សន្យា​ថ្មី​ច្បាស់​ណាស់​នៅ​ថ្ងៃ​នេះ​គឺ​មិន​អាច​កើត​ឡើង​បាន​ទេ ដោយសារវិបត្តិ​ហិរញ្ញវត្ថុ និង​បញ្ហា​រចនា​សម្ព័ន្ធ (បទ​ប្បញ្ញត្តិ​ La Liga»។

ក្លឹប​បន្ត​ថា ៖«ជា​លទ្ធផល​នៃស្ថានភាព​នេះ  Messi នឹង​មិន​នៅ FC Barcelona ទៀត​ទេ។ ភាគី​ទាំង​ពីរ​ពិត​ជា​សោក​ស្តាយ​​យ៉ាង​ខ្លាំង​ដែល​បំណង​ប្រាថ្នា​​របស់​កីឡាករ និង​ក្លឹបនឹងទី​បំផុត​មិន​អាច​បំពេញ​បាន»។«FC Barcelona សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ Messi ដែល​បាន​រួម​ចំណែក​​យ៉ាង​ធំ​ធេង​​ដល់​​ក្លឹប​កាន់​​កន្លង​មក​ និង​ជូន​ពរសំណាង​ល្អនា​ពេល​អនាគត​ទាំងជីវិត​ឯកជន និង​បាល់ទាត់»។

បន្ទាប់​ពី​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​ក្លឹប​អេស្ប៉ាញ ទាំង​អ្នក​វិភាគ និង​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងដែល​ទើប​តែ​ឮដំណឹង​ព្រម​ព្រៀង​គ្នា​ចុះ​កុងត្រា​ថ្មីដោយ​ Messi សុខ​ចិត្ត​កាត់​បន្ថយ​ប្រាក់​តម្លៃ​ខ្លួន ក៏​ស្រាប់​តែ​កើត​មាន​រឿង​ចាក​ចេញ​នេះ។ ពេល​នេះ​មាន​ក្លឹប​ធំ​ៗ​​ជា​ច្រើន​កំពុង​ប្រជែង​គ្នា​ដើម្បី​យក​ Messi ដែល​​នឹង​ចរចារ​ផ្ទេរ​ទៅ​កាន់​ក្លឹប​​​ណា​មួយ​​ដោយ​ឥត​គិត​ថ្លៃ បន្ទាប់​ពី​កិច្ច​សន្យារបស់​គេ​បាន​អស់​សុពលភាព​​​កាល​ពី​ចុង​ខែ​មិថុនា ប៉ុន្តែ Barcelona តែង​តែ​​អះអាង​ថា គាត់​ចង់​បន្ត​នៅ​ជា​មួយ​ក្លឹប។ មាន​សេចក្តី​រាយការណ៍​ថា តារា​អាយុ​៣៤​ឆ្នាំ​នឹង​ចុះ​កិច្ច​សន្យា​ថ្មី​រយៈ​ពេល​៥​ឆ្នាំ។

តារាបាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ចូល​រួម​ជា​មួយ​ក្លឹប Barca តាំង​ពី​អាយុ​១៣​ឆ្នាំ​ដែល​បាន​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់បាន​ច្រើន​ជាង​គេ​គ្រប់​សម័យ​កាល​​របស់​ក្លឹប និង​បង្ហាញ​ខ្លួន​លើ​ទី​លាន​ចំនួន៧៧៨​ដង រក​បាន​៦៧២​គ្រាប់​​ពី​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់៕

Facebook Comments
Loading...