បុរសចិត្តខ្លាំងម្នាក់ស្រវឹងស្រាជោគ បន្ទាប់ពីឈ្លោះប្រកែកជាមួយម្ដាយបង្កើតរួច ខឹងចិត្តចងករសម្លាប់ខ្លួននៅលើផ្ទះ

0
508

ខេត្តស្វាយរៀង ៖ បុរសចិត្តខ្លាំងម្នាក់ស្រវឹងស្រាជោគ បន្ទាប់ពីឈ្លោះប្រកែកជាមួយម្ដាយបង្កើតរួច ខឹងចិត្តឡើងទៅលើផ្ទះចងករសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ច ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទី រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា បុរសចិត្តខ្លាំងខាងលើនេះឈ្មោះ ម៉ា សាំ អាយុ៣៧ឆ្នាំ ជនជាតិខ្មែ ចំណែកម្តាយបង្កើតឈ្មោះសួន រ៉ន មានទីលំនៅក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងហើយក៏មានជម្លោះជាមួយម្ដាយបង្កើតឈ្មោះសួន រ៉ន យ៉ាងខ្លាំងបន្ទាប់មកក៏ដើរចូលក្នុងផ្ទៈបិតទ្វារជិត។ ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាបានចងករសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យ ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ ទើបបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...