រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូលសប្បាយរីករាយដែលផ្លូវ១៥១ត្រូវបានកែប្រែមុខមាត់ថ្មី

0
173

ភ្នំពេញ ៖ ក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាប្រជាពលរដ្ឋមានទីលំនៅអមសងខាងផ្លូវ១៥១ ក្នុងសង្កាត់ព្រែកព្នៅ សង្កាត់សំរោង និងសង្កាត់ពញ្ញាពន់ទាំងមូលមានសេក្តីត្រេកអរជាខ្លាំង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិការសម្រាប់ជួសជុលនិងពង្រីកផ្លូវ១៥១ តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួល ក្នុងការជួសជុលផ្លូវ១៥១នេះឡើងវិញ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ ក៍ដូចជាជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលផងដែរ។

ផ្លូវ១៥១ជាផ្លូវមានសារៈសំខាន់ខ្លាំងបន្ទាប់ពីផ្លូវជាតិលេខ៥ ហើយបច្ចប្បន្នមានការជួសជុល និងពង្រីកផ្លូវឲ្យបានទទឹង១២ម៉ែត្រ បណ្តោយពីគល់ស្ពានឡុងឈិនរហូតទៅដល់ភ្នំប្រសិទ្ធិជាប់ព្រុំប្រទល់ខេត្តកណ្តាល។ នៅពេលឃើញក្រុមហ៊ុនចាប់ផ្តើមជួសជុល និងពង្រីកផ្លូវ១៥១ឲ្យបានស្អាតនិងធំទូលាយជាងមុន យើងខ្ញុំជាមន្ត្រីរាជការនៃសាលាខណ្ឌព្រែកព្នៅ និងប្រជាពលរដ្ឋដែលមានមូលដ្ឋានក្នុងសង្កាត់សំរោង សង្កាត់ព្រែកព្នៅ និងសង្កាត់ពញ្ញាពន់ មានការត្រេកអរជាខ្លាំង ដែលផ្លូវ១៥១នេះកែប្រែមុខមាត់ថ្មីមានការពង្រីកធំជាងមុន និងចាក់បេតុងស្អាតជាងមុន ហើយយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់សុខទុករបស់ប្រជាពលរដ្ឋជានិច្ចរៀងរហូតមក។

យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបវរមហាប្រសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ ដើម្បីដឹកនាំនាវាកម្ពុជា មានសុខសន្តិភាពរហូតតរៀងទៅ។

ជាមួយគ្នានេះផងដែរយើងខ្ញុំទាំងអស់គ្នាក៍សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ សូមទទួលបាននូវពុទ្ធពរទាំង៥ប្រកាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕

Facebook Comments
Loading...