តៃកុងរថយន្តសណ្ដោងធុនធំបើកបុកម៉ូតូនៅអូបែកក្អម រួចព្យាយាមបើករត់គេចមកដល់ច្រកចូលវត្តសំរោងអណ្តែតទើបគេឃាត់ខ្លួនបាន

0
563

ភ្នំពេញ ៖ រថយន្តសណ្តោងធុនធំមួយគ្រឿងពាក់ស្លាកលេខ ខេមរៈភូមិន្ទបិទឡូហ្គោល(កងដឹងជញ្ជូនM70)បើកបុកម៉ូតូឌ្រីមសង់មួយគ្រឿងខ្ទាតចូលកន្លែងគេលក់ដូរមួយកន្លែងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង០៩ និង២០នាទីយប់ នៅចំណុច ក្បែរមន្ទីរពេទ្យសែនជ័យតាមបណ្ដោយផ្លូវណតព្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្កព្យាយាមបើករត់រហូតមកដល់ ក្បែរក្លោងទ្វារច្រកចូល វត្តសំរោងអណ្តែត តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបបងប្អូនប្រជាពលរដ្ឋដេញឃាត់ខ្លួនបាន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១២ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1I-5255ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តសណ្តោងធុនធំមួយគ្រឿងម៉ាកFUSOក្បាលពណ៍ទឹកដោះគោចាស់ ពាក់ស្លាកលេខខេមរៈភូមិន្ទ02-3-0185 បិទឡូហ្គោ(កងដឹកជញ្ជូនM70)ធ្វើដំណើរមកពីក្រោយស្របគ្នាជ្រុលចង្កូតទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតមកខាងស្ដាំដៃចូលកន្លែងលក់ដូរមួយកន្លែង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសបន្តិចបន្តួច   ភ្លាមនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់រហូតដល់ក្បែរច្រកចូលខក្លោងទ្វារវត្តសំរោងអណ្ដែតត្រូវបានបងប្អូនជាពលរដ្ឋនាំគ្នាដេញកាក់ជាប់បានវិញរួចទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ បន្ទាប់មកក៏មានតំណាងខាងរថយន្តបានចុះមកដល់រួចបានធ្វើការចរចានិងសម្របសម្រួលគ្នាជាមួយខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Facebook Comments
Loading...