មិនមែនពុលចំណីឡើយបុរសម្នាក់ហូបបាយរួចមានអារម្មណ៍ចុកថប់ដង្ហើមបានស្លាប់គ្មាននរណាជួយសង្គ្រោះមិនទាន់

1
167

ភ្នំពេញ ៖ បុរសម្នាក់បានត្រលប់មកពីធ្វើការវិញ និងបានហូបបាយជាមួយ និង ប្រពន្ធរួចស្រាប់តែមានអាការៈមិនស្រួលខ្លួនត្រូវបានអ្នកជិតខាងនាំគ្នាជួយលើចុះពីផ្ទះ ជួលមកក្រោមដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះ ក៍បានដាច់ ខ្យល់ស្លាប់ភ្លាមៗតែម្ដង បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០យប់ នៅចំនុចផ្ទះជួ​ល​ក្រោយបុរីអរគីដេរភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនងគ្រោះមានឈ្មោះជាង សំបូរ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកផ្នែក  អចលនទ្រព្យស្នាក់នៅផ្ទះជួលជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅខេត្តតាកែវ។

បើតាមប្រភពពីស្ត្រីជាប្រពន្ធ មិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានត្រលប់មកពីធ្វើការវិញដូចសព្វដង ហើយក៍បានហូបបាយជាមួយគ្នា នៅពេលហូបបាយរួចហើយ ស្រាប់តែប្តីរបស់គាត់មានអាការៈមិនស្រួលខ្លួន រៀងចុកថប់ ដង្ហើម ហើយក៍បាត់មាត់បាត់កតែម្តង។ ពេលឃើញដូច្នេះហើយរូបគាត់បានហៅអ្នក ជិតខាងឲ្យជួយសង្រ្គោះបឋម (រឹតទ្រូងលាប់ប្រេងកូឡា)ហើយក៍បានយកបុរសជាប្តីមក ជាន់ទាល់ដីដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែនៅពេលមកដល់ជាន់ក្រោម ហើយប្តីរបស់គាត់មានអាការៈធ្ងន់ធ្ងរទៅៗ លេងនិយាយស្តីអ្វីទាំងអស់រហូតទាល់តែមានរថយន្ត សង្គ្រោះទៅយកបានពិនិត្យឃើញថា ប្តីរបស់គាត់បានផុតដង្ហើមបាត់ទៅហើយ។ បន្ទាប់មកមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ពិនិត្យកន្លែងកើតហេតុរួចហើយក៍បានឲ្យក្រុមគ្រូពេទ្យ យកសំណាកដើម្បីពិនិត្យរកជំងឺកូវីដ១៩ តែលទ្ធផលគឺអវិជ្ជមាន ទើបឲ្យសមត្ថកិច្ចជំនាញធ្វើការបន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងពិនិត្យរួចថា ជនរងគ្រោះ  បានស្លាប់ដោយសារខ្យល់គរ រួចហើយក៍បានប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Facebook Comments
Loading...

1 COMMENT

Comments are closed.